ខេ​វិ​ន ដឺ ប្រា​ញ់ ទទួលស្គាល់ថា រ៉ូ​ម៉េ​លូ លូ​កា​គុ អាចជា​កីឡាករ​ដ៏​អស្ចារ្យ​

1206
ចែករម្លែក

​ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) គាំទ្រ​មិត្ត​រួម​ជាតិ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដើម្បី​ក្លាយជា​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​លូ​កា​គុ រកបាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ជួយ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​ឈ្នះ​គូប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​២-០ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ជា​ជំនួប​លើកដំបូង​របស់​ក្រុម​ធំ​ទាំងពីរ​នៅក្រៅ​ទឹកដី​អង់គ្លេស​។​
​ ​
​ខ្សែប្រយុទ្ធ​តម្លៃ​៧៥​លាន​ផោន​របស់​យូ​ណាយ​ធី​ត​រូបនេះ បាន​បំបាក់​អ្នកចាំទី​ចំណូល​ថ្មី អេ​ដឺ​សិន (Ederon) ដែល​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទើប​ផ្ទេរ​ក្នុងតម្លៃ​៣៥​លាន​ផោន ដោយបាន​ទាត់​បញ្ចូល​ទី​ពី​មុំ​ដ៏​តូច​បំផុត​។​
​ ​
​ដឺ ប្រា​ញ់ ខ្សែបម្រើ​របស់​ស៊ី​ធី ដែល​ស្គាល់ លូ​កា​គុ​ច្បាស់​តាមរយៈ​ការលេង​ឲ្យ​ជម្រើសជាតិ ជាមួយគ្នា​ជឿជាក់ថា អតីត​ខ្សែប្រយុទ្ធ​ក្លឹប​អេ​វើ​តុ​ន​រូបនេះ​នឹង​បង្ហាញ​ពី​តម្លៃ​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Old Trafford ។
​ ​
​ដឺ ប្រា​ញ់ បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​នឹងធ្វើ​បានល្អ​។ គ្រប់គ្នា​ដឹង​ពី​គុណភាព​របស់គាត់ ហើយ​គាត់​នឹងធ្វើ​អ្វីដែល​គាត់​ត្រូវធ្វើ​”​។​
​ ​
​ដឺ ប្រា​ញ់ បន្តថា “​មាន​មនុស្ស​ជាច្រើន​និយាយ​អំពី​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ ។ គ្រប់គ្នា​ចំអក​ដាក់​គាត់ និង​កីឡាករ​ផ្សេងទៀត​នៅតាម​បណ្តាញ​សង្គម​។ ខ្ញុំ​គិតថា គាត់​នឹង​រកបាន​២០ ទៅ​២៥​គ្រាប់ សម្រាប​យូ​ណាយ​ធី​ត​ក្នុង​មួយ​រដូវ​កាល​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា យូ​ណាយ​បាន​លេង​ពីរ ប្រកួត​រួចហើយ​។ ពួកគេ​ហាក់ដូចជា​មុត​ស្រួច​ជាង​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ប៉ុន្តែ ដឺ ប្រា​ញ់ មិន​បារម្ភ​ទេ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)

ទីតាំងផ្សាយពាណិជ្ជកម្ម