​ប្រែ​សម្រួលៈ​បំណង​(Xinhua,VnExpress)៖ វៀតណាម​កាលពី​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​សរុប​១៥៨​នាក់ ដោយ​ធ្លាក់​ចុះ​ពី​ចំនួន​ឆ្លង​៣១៧​នាក់​កាល​ពី​មួយ​ថ្ងៃមុន នេះ​បើ​តាម​ក្រសួង​​សុខាភិបាល​វៀតណាម​។​

​បើ​តាម​ក្រសួង វា​ជា​ចំនួន​ឆ្លងប្រចាំថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ ។​

​ចំនួន​ឆ្លង​ថ្មី​នេះ​នាំ​អោយ​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​នៅ​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​ក្នុង​ប្រទេស​វៀតណាម​ឡើងដល់​១១.៤៩៦.៩៨៧​នាក់ ហើយ​ចំនួន​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​រក្សា​៤៣.១៥៩​នាក់​ដដែល​។​នៅ​​ទូទាំង​ប្រទេស អ្នក​ឆ្លង​សរុប១០.៦០០.៩៦៥​នាក់ ស្មើនឹង​ជាង​៩២​ភាគរយ​នៃ​អ្នក​កើតកូ​វីដ បាន​ជាសះស្បើយ​។​

​ក្រសួង​បាន​អោយដឹងទៀតថា នៅ​ទូទាំង​ប្រទេស​អាជ្ញាធរ​សុខាភិបាល​បាន​ប្រើ​វ៉ាក់សាំង​កូវី​ដអស់​២៦១,៣​លាន​ដូស​៕

​នាយក​មន្ទីរពេទ្យ​វៀតណាម​ម្នាក់​បាន​និយាយថា វៀតណាម​គួរ​ប្រកាស​ការបញ្ចប់​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​ដើម្បី​សន្សំសំចៃ​ប្រភពធនធាន​វេជ្ជសាស្ត្រ