​ដោយៈ​តារា​រិ​ទ្ធ​/​បាត់ដំបង​: សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្មី​សិក្សា​បង្កើត​តំបន់​ផលិត​ពូជស្រូវ ដើម្បី​ទុក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត ដើម្បី​ងាយស្រួល​ក្នុង ការចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ពូជស្រូវ ដោយ​មិនចាំបាច់​ដឹកជញ្ជូន​ពី​កន្លែង​ផ្សេង​មក ។​

​សម្តេច​មានប្រសាសន៍ថា​សព្វថ្ងៃនេះ​ពេលដែល​បញ្ចេញ​ពូជ​អស់​យើង​ទិញ​ពូជ​យកមក​ស្តុក​ទុក ។ ចាំបាច់​យើង​ដក​ពិសោធន៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដូច្នេះ​ចាំបាច់​ត្រូវ​រៀបចំ​ដើម្បី​ឱ្យមាន​ការផលិត​ពូជស្រូវ​នៅតាម​តំបន់​ដោយ​ចាប់ផ្ដើម​ពី​ការផលិត​មួយ​បាន​និង​ត្រូវ​ការប្រមូលទិញ​ផង​ហើយ​អាច​នឹង​ប្រជាពលរដ្ឋ​របស់​យើង​ក៏​ទិញ​ពូជ​សុទ្ធ​ឬក៏​ស្រូវ​របស់​យើង​ទៅ ។ ដែល​ធ្វើ​ឲ្យ​យើង​មាន​ស្រូវ ពូជ​លទ្ធភាព​ផ្គត់ផ្គង់​ពូជស្រូវ​ដែល​ស្រប ទៅតាម​តំបន់​នីមួយៗ​ព្រោះ​ពូជ​ខ្លះ​យើង​យកមក​មើល​ពូជ​នៅក្នុង​ខេត្ត​បាត់ ដំបង​យើង​យក​ពី​ខេត្ត​ផ្សេង​អាច​ទៅ​បង្កើត​នៅ​ខេត្តបាត់ដំបង ។​

​សម្តេច​បាន​បន្តថា​យើង​អាច​សហការ​ជាមួយ​ផ្នែក​ឯកជន​ដើម្បី​ផលិត​ហើយ​ផ្តល់​ពូជ​នោះ​ទៅ​ឲ្យ​ប្រជាជន​វិញ​តាម រយៈ​ប្រជាជន​មក​ទិញ​ពូជ​ឬក៏​ប្រជាជន​យក​ស្រូវ​ធម្មតា​របស់គាត់​យកមក​ដូរ​ព្រោះ​ទិន្នផល​នៃ​ការបង្កបង្កើន​ផលរប ស់​យើង​វា​ចេញពី​ការប្រើប្រាស់​ត្រឹមត្រូវ ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​សម្តេច​បាន​ប្រឹង​ធ្វើ​ការងារ​នេះ​អស់​ពាក់កណ្ដាល​ជីវិត​ដើម្បី​កែប្រែ​ឥរិយាបថ​ក្នុងចំណោម​ប្រជាជន​យើង គឺ​ចាប់តាំងពី​សម្តេច​ធ្វើ ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ១៩៨៥ បានធ្វើ​កិច្ច​ការដែល​សំខាន់​ជាងគេ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​។ ឥឡូវ​បងប្អូន​បាន​ផ្លាស់ប្តូរ ឥរិយាបថ​ច្រើន​ហើយ ដោយ​ចេះ​ផ្លាស់ប្តូរ​ពូជស្រូវ​ដែលមាន​ទិន្នផល​ខ្ពស់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​អត់​មានពូជ ស្រូវ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ការដាំដុះ​ឡើយ ពោល គឺ​រាជរដ្ឋាភិបាល មិន​ធ្វើជា​រាជរដ្ឋាភិបាល​អត់​ពូជស្រូវ​នោះទេ​។​

​សម្តេច​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០២២​ក្នុងឱកាស​សំណេះ សំ​ណា​ល​និង​ផ្តល់​ស្រូវពូជ​ព្រមទាំង​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ដែល រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង​ចំនួន ១១.៥២៨ គ្រួសារ ៕​