ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ខ្សែក្រវាត់​​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​លើស​ង្វៀន TV5 យប់​ថ្ងៃទី​២៣ តុលា អ្នក​ប្រដាល់​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា និង វ៉ាន់ វឿន​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ម​ដឹក​ដៃ​គ្នា​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ឈុត សេរី​វ៉ាន់​ថង ដែល​ត្រូវគេ​ផ្ដល់​រហស្សនាម​ថា​កូន​រា​ហ៊ូ​មាស​នោះ ជួប​ប្រកួត​ជាមួយ​​ខ្លា​ចាស់​សៀវ ង៉ុ​យ ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង​នៅ​ទឹក​ទី​១ ដោយ​ទាត់​ឲ្យ​ខូច​ជើង​មិនអាច​បន្ត​ការប្រកួត​បាន​។ សម្រាប់​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នេះ សេរី​វ៉ាន់​ថង បី​ប្រកួត​ឈ្នះ​ទាំងបី​ប្រកួត​ដែល​ក្នុងនោះ​ពីរ​ប្រកួត​គេ​ឈ្នះ​ដោយ​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់ និង​មួយ​ប្រកួត​ឈ្នះ​ដោយ​ពិន្ទុ​ពេលនេះ​គេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​លហើយ​គេ​កំពុងតែ​រង់ចាំ​មើល តើន​រណា​ជា​គូ​ប្រកួត​របស់គេ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ចំពោះ​សៀវ ង៉ុ​យ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹម​នេះហើយ​។​

​ដោយឡែក​អ្នក​ប្រដាល់ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ រិ ដេវីដ ក្លិប​នាគរាជ​ចតុមុខ​នៅ​ទឹក​ទី​១ ដោយ​ទាត់​ឲ្យ​ខូច​ជើង​ដែរ​។ ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​វ៉ាន់ វឿន​បាន​ចំណាត់​ថ្នាល់​លេខ​២​ក្នុង​ពូ​លហើយ​ត្រៀម​ឡើង​ប្រកួត​​ជាមួយ​ចំណាត់ថ្នាក់​លេខ​១​នៃ​ពូ​ល​មួយទៀត ។ ៣​ប្រកួត​ក្នុង​ពូ​ល​វ៉ាន់ វឿន​ឈ្នះ ពីរបាន​ពីរ​ប្រកួត​និង​ចាញ់​មួយ​ប្រកួត ។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​ប៊​ន​ពន្លឹក​ក្លិប​នាគរាជ​ចតុមុខ​​បាន​ប្រើ​ជើង​ទាត់​អ្នក​ប្រដាល់​ថៃ Phet Bandorn ចំក​ញ្ចឹ​ង ក ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​។​​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។​

​ប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ អ្នក​ប្រដាល់​កម្ពុជា ឃុន ឡាំង​កូស៊ីន ក្លិប​សៅ​យ៉ាន់​នាគា ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Yort Phit អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕​