ដោយ​៖ សុ​វ​វណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ឆ្នាំ​២០២២ ប្រចាំ​សប្តាហ៍​ទី​២១ បានបញ្ចប់​ដោយ​ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន​ទទួលបាន ៣​ពិន្ទុ​បន្ថែម ក្រោយ​ឈ្នះ ក្រុម​បឹងកេត នៅក្នុង​លទ្ធផល ៣​ទល់​០ ។​

​ជំនួប​នៃ​ក្រុម​ទាំងពីរ​នោះ​នៅ​តង់​ទី​១ លេង​មិនទាន់បាន​ក្តៅ​សាច់​ផង​ក្រុម​ម្ចាស់ផ្ទះ​បាន​នាំមុខ​មុន​១​គ្រាប់ និង​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ឈុន ចាន់​ចាវ ពាក់​លេខ​៧៣ នៅ​នាទី​ទី​៥ មុន​ឈានចូល​តង់​ទី​២​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បន្ថែម​២​គ្រាប់​ទៀត​និង​ទាត់​បញ្ចូល​ដោយ​កីឡា​​ករ FAREED SADAT ពាក់​លេខ​១៩ រកបាន​២​គ្រាប់​ម្នាក់ឯង នៅ​នាទី​៦៥ និង​៧៤ ធ្វើ​ឲ្យ​ក្រុម​ទទួលបាន​ជ័យជម្នះ​តែម្ដង​។​

​ភ្នំពេញ ក្រោ​នរក​បាន ៣​ពិន្ទុ​បន្ថែម បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​បឹងកេត ៣​ទល់​០ និង​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ វិញ​ដោយមាន​៣៦​ពិន្ទុ គ្រា​ដែល​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង ចែកគ្នា​ម្នាក់ ១​ពិន្ទុ​។​

​លទ្ធផល​នៃ​ការប្រកួត​នេះ​គឺ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ចាញ់​១​ទល់​២​ ណាហ្គា​វើ​លដ៍​គិរីវង់​សុខ​សែន​ជ័យ ១​ទល់​៤ កងយោធពល​ខេមរភូមិន្ទ វិសាខា​ស្មើ ១​ទល់​១ ព្រះខ័ន​រាជ​ស្វាយរៀង​៤ ភ្នំពេញ​ក្រោ​ន ៣​ទល់​០ បឹងកេត​៕​