ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍  គ្មាន ក្នុងនោះ ០ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៩៧៩ នាក់ , អ្នកជាសះស្បើយ ១៣៤.៩០២ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៦.១៦០ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៥ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១៩ ខែតុលា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុស បំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ១.៧១៩ នាក់ ។ ដោយឡែក ចាប់ពីថ្ងៃ ២០ ដល់ ២៣ តុលា (រយៈពេល ៤ថ្ងៃ) មិនមានអ្នកឆ្លង ថ្មីទេ គឺនៅចំនួន ១.៧១៩ នាក់ ដដែល) ហើយជាសះស្បើយ ចំនួន ១.៦៩៩ នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោមៈ