​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​កំពុងតែ​រៀបចំ​តាមដាន​ការ​បំលាស់​ទី​របស់​ត្រី​ពីរ​ប្រភេទ​ដែលជា​ត្រី​ដ៏​កម្រង​នៅក្នុង​អាង​ទន្លេមេគង្គ ។

​ប្រភព​ដដែល​បាន​បន្តថា ប្រភេទ​ត្រី​ធ្វើការ​ផ្លាស់​ទី ដែល​ពិសេស​និង​ជិត​ផុត​ពូជ​ដូចជា ត្រី​រាជ និង​ត្រី​បបែល​យក្ស​ទឹកសាប ចាត់ទុក​ទន្លេ​នេះ​ជា​ផ្ទះ​របស់​ពួកវា ក៏ប៉ុន្តែ​ពេលវេលា និង​ទីកន្លែង​ដែល​ប្រភេទ​ត្រី ទាំងនេះ​ផ្លាស់​ទី​ក្នុង​អាង​ទន្លេ នៅតែ​ជា​រឿង​ដែល​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​ដៃគូ​នានា កំពុង​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន​លើ​ការសិក្សា​ពី acoustic telemetry ដើម្បី​តាមដាន​ការផ្លាស់​ទី​របស់​ត្រី​ទាំងនេះ​។

​មកដល់ពេលនេះ​សត្វ​ត្រី​ជាង​មួយ​ពាន់​ប្រភេទ​អាស្រ័យ​នៅក្នុង​ទន្លេមេគង្គ ដែលជា​ទន្លេ​វែង​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ត្រី​ទាំងនេះ​ផ្តល់​អាហារ និង​ប្រូតេអ៊ីន​ដល់​មនុស្ស​រាប់លាន​នាក់​រស់នៅ​អាង​ទន្លេ​នេះ​៕.mara