[​ភ្នំពេញ – ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២២] ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​កម្មវិធី​ការបើកបរ​សាកល្បង​ដ៏​ពិសេស​ខ្នាត​ធំ​ជាមួយ​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​22 និង​ថ្ងៃទី​23 ខែ តុលា ឆ្នាំ 2022 វេលា​ម៉ោង 9:00 ព្រឹក រហូតដល់​ម៉ោង 4:00 ល្ងាច នៅ​បរិវេណ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី (​ផ្លូវ​លី​យ៉ុង​ផាត់​) ដោយមាន​អតិថិជន និង​ភ្ញៀវកិត្តិយស​ចូលរួម​ប្រមាណ​ជាង 500 នាក់​។​


​នៅក្នុង​កម្មវិធី​បើកបរ​សាកល្បង​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023​គ្រប់​ម៉ូ​ដែល​ទាំងអស់​ដូចជា​រថយន្ត Ford Ranger XL, រថយន្ត​Ford Ranger XLT, រថយន្ត​Ford Ranger Wildtrak, រថយន្ត​Ford Everest, និង​រថយន្ត​Ford Ranger Raptor ដែលមាន​ការតុបតែង​លំអ និង​រៀបចំ​សកម្មភាព​ផ្សេងៗ​ជាច្រើន​សម្រាប់​អតិថិជន​ធ្វើការ​កម្សាន្ត​នៅក្នុង​កម្មវិធី​នេះ​។ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ការបើកបរ​សាកល្បង​រថយន្ត​Ford ស៊េរី​ឆ្នាំ 2023 ទៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​ដែលមាន​ដូចជា​៖ ការបើកបរ​លើផ្លូវ​ធ​ម្ម​តា​(On-Road Highway) ការបើកបរ​លើ​ឧបសគ្គ​ល្បឿន​យឺត (Low-Speed Off-Road) ដែលមាន​ឧបសគ្គ​ដូចជា ផ្លូវ​រអិល ផ្លូវ​ភក់ ផ្លូវ​ថ្ម​គ្រួស ផ្លូវ​គ្រលុក​ផុង ផ្លូវ​ចុះ​ចំណោត​ខ្លាំង ផ្លូវ​ខ្សាច់ និង​ផ្លូវ​ចុះ​ទឹក​រហូតដល់​ជម្រៅ 800mm ដោយ​ធ្វើការ​បង្ហាញ និង​ពន្យល់​លម្អិត​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព និង​មុខងារ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​នីមួយៗ​ដែល​បំពាក់​ក្នុង​រថយន្ត Next-Generation Ford ស៊េរី​ឆ្នាំ 2023​នេះ ផងដែរ​។​

​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ ការបើកបរ​សាកល្បង​លើផ្លូវ​ឧបសគ្គ​ល្បឿន​លឿន (High-Speed Off-Road Performance) ដោយ​ប្រើប្រាស់​មុខងារ Baja Mode របស់​រថយន្ត​Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​មិនមាន​រថយន្ត​ដទៃ​អាច​ធ្វើបាន​នោះឡើយ ដោយ​អតិថិជន​ទទួលបាន​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​ក្នុង​រថយន្ត Ford Ranger Raptor ស៊េរី​ឆ្នាំ 2023 ដែល​បើកបរ​ជាមួយ​អ្នកជំនាញ​បរទេស​សញ្ជាតិ​អូស្ត្រាលី កាណាដា និង​ថៃ ជាដើម ដែលជា​អ្នកឯកទេស និង​មានបទពិសោធន៍​បើកបរ​យូរ​ឆ្នាំ ដើម្បីអោយ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​មួយ​ដ៏​ថ្មី​ភ្លែ​ក និង​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក​។​

​លើសពីនេះទៅទៀត អាហារសម្រន់ និង​ភេសជ្ជៈ​ជាច្រើន​មុខ​បានរៀបចំ​សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​នៅក្រោម​តង់​ដ៏​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ជួបជុំគ្នា ទំនាក់ទំនង​គ្នា និង​ថែមទាំង​មាន​កន្លែង​ក​ម្បា​ន្ត​របស់​កុមារ​តូចៗ​ដែល​បង្កើន​នូវ​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ក្រុមគ្រួសារ​អតិថិជន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

​រាល់​អតិថិជន​ដែល​បាន​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford ទាំងអស់​នឹង​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី ឬ សួន​ទឹក​ហ្គា​ឌិន​ស៊ី​ធី និង​វត្ថុ​អនុស្សាវរីយ​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្រាប់​ការចុះឈ្មោះ​បើកបរ​សាកល្បង និង ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ពី​រថយន្ត Ford ស៊េរី​ឆ្នាំ 2023 សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ 078 333 748 និង 016 333 785