​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភរិយា​របស់​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចេញ​ការ​អង្វរ​រក​សុំ​អាវុធ​បន្ថែមទៀត ខណៈ​លោកស្រី​បាន​ជួប​នឹង​ជនជាតិ​អ៊ុ​យក្រែន ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អាល្លឺម៉ង់​។​

​លោកស្រី អូ​ឡេ​ណា ហ្សេ​លេន​ស្កា (Olena Zelenska) ដែល​បាន​រៀបការ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ ២០០៣ បាន​និយាយ​បែបនេះ​នៅ​ពេល​លោកស្រី​ចុះ​ទៅ​សួរសុខទុក្ខ​ជនភៀសខ្លួន​រាប់​​លាន​នាក់​ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​នានា​រួម​ទាំង​ទីក្រុង​ហ្វ្រែង​ហ្វឺត (Frankfurt)​។​

​ដោយ​អង្វរ​សុំ​អាវុធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត​នៅ​ចុង​សប្តាហ៍​នេះ លោកស្រី​បាន​និយាយថា “​នៅក្នុង​ស្ថានភាព​អ៊ុ​យក្រែន យើង​ត្រូវ​បាន​បង្ខំចិត្ត​ប្រើ​គ្រប់​ឱកាស​ដើម្បីឱ្យ​គេ​ស្តាប់​ឮ​ពួកយើង​។ ពួក​យើង​ត្រូវតែ​បិទ​ផ្ទៃមេឃ​និង​បញ្ឈប់​ការ​បំភ័យ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​ដោយ​ចេតនា​”​។​

​លោកស្រី​ហ្សេ​លេន​ស្កា​ក៏​បាន​ជួប​សម​ភាគី​អាល្លឺម៉ង់​លោកស្រី អែល​កេ ប៊ូ​ដិន​បិ​ន​ដឺ (Elke Budenbender)​ផងដែរ ហើយ​បាន​លើកឡើង​ពី​បញ្ហា​ទាក់ទង​នឹង​ការផ្តល់​អាវុធ​បន្ថែមទៀត​។​

​លោកស្រី​បាន​បន្ថែមថា “​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​លើក​ប្រធានបទ​ផ្តល់​អាវុធ​ដល់​អ៊ុ​យក្រែន​។ នេះ​មិនគួរណា​ជា​ប្រធានបទ​នៃ​ការធ្វើទំនាក់ទំនង​បែប​ពិធីការ​រវាង​ជំទាវ​ទីមួយ​នោះទេ​”​។​

​កាលពី​ថ្ងៃ​សៅរ៍ លោកស្រី​បាន​ប្រាប់​ទស្សនិកជន​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​ស្ត្រី​អាល្លឺម៉ង់ Brigitte នៅ​ទីក្រុង​ហ្វ្រែង​ហ្វឺត​ថា តួនាទី​របស់​លោកស្រី​គឺ​ទាមទារ​ឱ្យ​លោកស្រី “​ប្រាប់​ការពិត​” អំពី​ការ​ភ័យរន្ធត់​ដែល​ជនជាតិ​អ៊ុយ​ក្រែន​កំពុង​ប្រឈមមុខ ដោយ​បន្ថែម​ថា “​ពួក​យើង​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​យើង​”៕

​លោកស្រី​ហ្សេ​លេន​ស្កា​ក៏​បាន​ជួប​សម​ភាគី​អាល្លឺម៉ង់​លោកស្រី អែល​កេ ប៊ូ​ដិន​បិ​ន​ដឺ នៅ​ទីក្រុង​ហ្វ្រែង​ហ្វឺត​