ជន​ស៊ីវិល​៤​នាក់ ត្រូវបាន​សម្លាប់​និង​ទាហាន​ច្រើន​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​លើក​ង​ទ័ពបារាំង​នៅ​ម៉ាលី​

3161
ចែករម្លែក
  • 17
    Shares

ក្រុមមន្ត្រីបាននិយាយថា ទាហានបារាំងមួយក្រុម បានកំពុងល្បាតនៅតំបន់ភាគខាងជើងដែលកំពុងមានការប្រយុទ្ធគ្នានៅប្រទេសម៉ាលីនោះ ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យទី០១កក្កដា ដែលនៅក្នុងការវាយប្រហារនោះជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់និង​មនុស្សរាប់សិបនាក់បានរងរបួសដោយរួមទាំងទាហាន៤នាក់ ផងដែរ។

ក្រុមអាជ្ញាធរបាននិយាយថា ការវាយហារនេះនៅទីក្រុងGao បានសម្លាប់ជនស៊ីលវិល៤នាក់និងមនុស្ស២៣នាក់​ផេ្សងទៀតបានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្ត។

លោក Fatouma Wangara អ្នកស្រុកនៅទីក្រុងនេះ បាននិយាយថា​ក្រុមល្បាតបារាំងនេះ ត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កប់ក្នុងរថយន្តនៅលើផ្លូវល្បាតនោះ។

ក្នុងហេតុការណ៍ដាច់ដោយឡែក នៅថ្ងៃអាទិត្យនោះដែរ រថយន្តរបស់ក្រុមចលនាសង្គ្រោះMSA ដែលធ្វើប្រតិបត្តិការជាញឹកញាប់ជាមួយកងទ័ពបារាំងនិងកងទ័ពម៉ាលីនៅតំបន់ភាគខាងជើងនៃប្រទេសនេះ បានកិនគ្រាប់មីនបង្កប់ក្នុងដីផ្ទុះនៅភូមិTalataye នៅតំបន់Gao នេះ។

ការផ្ទុះនេះ បានសម្លាប់មនុស្ស៤នាក់និង៣នាក់បានរងរបួស៕ដោយ៖សុខា/sn

ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់និងទាហានច្រើននាក់រងរបួសក្នុងការវាយប្រហារលើកងទ័ពបារាំងនៅម៉ាលី កាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម