ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះទង្វើរបស់ជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ីដែលបន្តប្រមាថព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះថាខ្ញុំព្រះករុណា ខ្ញុំ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពនិងព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបុគ្គលិកមន្ត្រីរាជការក្រោមឱវាទទាំងអស់សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់សមរង្ស៊ីដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។

សូមជូនសេចក្តីថ្លែងការណ៍ទាំងស្រុង៖