ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក សាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំក្រុមការងារ និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ តុលា ២០២២ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះ ចំនួន ៥០ គ្រួសារ ដោយសារទឹកជំនន់ នៅតំបន់ការពារធម្មជាតិ ភ្នំជើងលៀង ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស។

ក្នុងឱកាសនោះ លោក ដាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តាំផ្ញើឱ្យ ប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាពឱ្យបានល្អ និង បន្តអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ។
លោកក៏បានបញ្ជាក់ប្រាប់ថា អំណោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០ គីឡូ មីជាតិ ១កេស, ទឹកត្រី ១យូរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ១យួរ .ថ្នាំពេទ្យ១ កញ្ចប់៕/V-PC