​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្ត៍​,​ស្ពុ​ត​និច​)៖​នាយករដ្ឋមន្ត្រី វិចទ័រ អ័​របាន​(Viktor Orban)​កាលពី​ថ្ងៃអាទិត្យ​បាន​វាយប្រហារ​រិះគន់​សហភាព​អឺរ៉ុប​អំពី​គោលនយោបាយ​ដាក់ទណ្ឌកម្ម​រុស្ស៊ី ខណៈ​ដែល​​នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​អ្វី​ដែល​ពួកគេ​និយាយថា ការធ្វេសប្រហែស​របស់​លោក​លើ​វិស័យ​អប់រំ​។​

មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​អ្វី​ដែល​ពួកគេ​និយាយថា ការធ្វេសប្រហែស​របស់​លោក​លើ​វិស័យ​អប់រំ​

​ថ្លែង​ក្នុង​ទីក្រុង​ហ្សា​លែ​ហ្គឺ​ស​ហ្សិក​(Zalaegerszeg)​ភាគ​ខាងលិច លោក​អ័របាន​បានចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ព្រុច​សែ​លថា​«​បាញ់​»​ហុងគ្រី​ជាមួយនឹង​ទណ្ឌ​កម្ម​។​

​លោក​បាន​និយាយថា​«​ចូរ​​កុំ​បារម្ភ​អំពី​អ្នកបាញ់​យើង​ពី​ទី​ងងឹត ពី​កន្លែង​ណាមួយ​ចេញពី​ប៉ម​យាម​នៅ​ព្រុច​សែ​ល​»​។​

​ដោយ​ចង់​និយាយថា សហភាព​អឺរ៉ុប​អាច​ត្រូវ​បែកខ្ញែក​ដូច​ប្លុក​សូវ​វៀត លោក​បាន​និយាយ​ដូច្នេះ​ថា​«​ពួកគេ​នឹង​បញ្ចប់​ដូច​អ្នក​មុនៗ​របស់​គេ​ដែរ​»​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ហុងគ្រី ដែល​ពឹង​លើ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី នៅ​រក្សាទុក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ដើម្បី​អាច​នៅ​ទទួលបាន​ហ្គាស​និង​ប្រេង​។​ក្នុងពេល​​ជាមួយគ្នា រដ្ឋាភិបាល​ទីក្រុង​ប៊ុយ​ដា​ប៉េស បាន​ថ្កោលទោស​ទណ្ឌកម្ម​របស់​ស​ហ​ភាព​អឺរ៉ុបថា​គ្រោះថ្នាក់​សំរាប់​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​ទោះជា​ហុងគ្រី​បាន​បោះឆ្នោត​គាំទ្រ​ទណ្ឌកម្ម​ជា​មួយ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត ក៏​លោក​អឺ​បាន​ស្រែកតវ៉ា​នឹង​ការខូចខាត​ដែល​ពួកគេ​បង្ក​ឡើង​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​។​

​លោក​អ័របាន​បាន​និយាយថា «​សង្គ្រាម​នៅ​នឹង​មាត់ទ្វារ វិបត្តិ​ហិរញ្ញវត្ថុ​និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​សហភាព​អឺរ៉ុប គួបផ្សំ​នឹង​ការឈ្លានពាន​របស់​ជន​ចំណាក​ប្រទេស​នៅ​ភាគខាងត្បូង​…​យើង​ត្រូវ​​ប្រឈម​បញ្ហា​ជាច្រើន​។​តែ​រដ្ឋាភិបាល​រឹង​មាំនិង​ឯកភាព​មួយ​នឹង​ជម្នះ​ការ​ប្រឈម​ទាំងនេះ​បាន​។​

​នៅ​ក្រុង​ប៊ុយ​ដា​ប៉េស មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចេញមក​ដើរ​ដង្ហែរ​ប្រឆាំងនឹង​គោលនយោបាយ​អប់រំ​រប​ស់​លោក​អ័របាន ដោយពួកគេ​ខឹង​នឹង​ការផ្តល់​មូលនិធិ​តិច​សំរាប់​សាលា និង​បំភិតបំភ័យ​ពួក​គ្រូដែល​ទាម​​ទារ​លក្ខខណ្ឌ​ល្អប្រសើរ​ឡើង​។​

​ចំ​ពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលក្នុងប្រទេសហុងគ្រី អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ញុះញង់​បង្ក​ចលនា​ប្រឆាំង​លោក​ប្រធានាធិបតី វិចទ័រ អ័​របាន ដោយសារ​អា​ម៉េ​​រិកគិតថា​ប្រទេស​នេះ​មិន​រណបខ្លួន​។​

​អ្នកនាំពាក្យ ហ្សា​ខា​រ៉ូ​វ៉ា បាន​និយាយថា​« ឥឡូវ វា​បង្ហាញ​ថា ក្រុម​ប្រឆាំង​នៅ​ប៊ុយ​ដា​ប៉េសក៏​ត្រូវបាន​ផ្តល់​ហិរញ្ញវត្ថុ​។​កាសែត​ហុងគ្រី​Magyar Nemzet​បាន​ចេញផ្សាយ​ការស៊ើបអង្កេត​មួយ​អំពី​ក្រុម​ប្រឆាំងត្រូវបានផ្តល់មូលនិធិ​ដោយ​អង្គការ​Action for Democracy​របស់​អាម៉េរិកដើម្បីប្រឆាំងនឹងលោកអ័របាន​។​ក្រុម​ស៊ើបអង្កេត​នឹង​ផ្តល់​ឯកសារ​ពេញលេញ​ស្តីពី​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូលក្នុង​ជីវិត​ន​យោ​​បាយ​របស់​ហុងគ្រី ។​វា​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​»៕

វិចទ័រ អ័​របាន ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​តែមួយគត់​ដែល​មិន​រណប​អាម៉េរិក​និង​ថ្កោលទោស​សហភាព​អឺរ៉ុប​