ភ្នំពេញ៖អគ្គមេបញ្ជាការ អគ្គមេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទសូមប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា «អង្គព្រះមហាក្សត្រមិន អាចនរណារំលោភបំពានបានឡើយ»។

ក្នុងញត្តិថ្កោលទោសនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទសូមប្រកាស ជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍។

យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតដោយគ្មាន ការលើកលែងនោះឡើយ៕

សូមជូនខ្លឹមសារញត្តិ៖