ដោយ៖តារារិទ្ធ(ពោធិសាត់)៖ បន្ទាប់ពីបញ្ចប់ការងារនៅក្នុងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ២៤ ខែតុលា២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញជយបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តពោធិសាត់ចំនួន ២០២២ នាក់ ហើយនៅព្រឹកថ្ងៃទី ២៥ ខែតុលា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញចែកពូជស្រូវ កញ្ចប់ស្បៀងអាហារ និង ថវិកា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តពោធិសាត់ ។

លោក ចេង ឡៅ អភិបាលស្តីទីខេត្តពោធិសាត់បានសម្តែងការស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយនិងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែល បានចំណាយពេលវេលាដ៏មានតម្លៃឆ្លៀតជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធខេត្តពោធិសាត់នាពេលនេះ ។ លោកចាត់ទុកជំនួបសំណេះសំណាលនេះ ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិសាត់។

លោកអភិបាលខេត្តស្តីទីបានឱ្យដឹងថានៅក្នុងខេត្តពោធិសាត់មានមន្ត្រីរាជការស៊ីវិលចំនួនសរុបបមាន៥,៩៧៦ នាក់ក្នុងនេះស្រី ២,៥៨១ នាក់ក្នុងនោះមន្ត្រីក្របខណ្ឌ”ក”សរុបចំ នួន ១,០៧៨ នាក់ ស្រី ៣៥៦ នាក់,មន្ត្រីក្របខណ្ឌ “ខ” សរុបចំនួន ២,៤១៦ នាក់ស្រី ៩២៥ នាក់ និង មន្ត្រីក្របខណ្ឌគ សរុបចំនួន ២,៤៨២ នាក់ស្រី ១,៣០០នាក់។ សហព័ន្ធមន្ត្រី រាជការស៊ីវិលសរុបចំនួន ១,៩៣៥ នាក់និងកូនក្នុងបន្ទុកកូន ៥,៤៤៣ នាក់មន្ត្រីជាប់កិច្ចសន្យានៅទូទាំងខេត្តចំនួន ៤៣១ នាក់ស្រី ១៦០ នាក់។

ក្រុមប្រឹក្សាខេត្តស្រុកចំនួន ២១ នាក់,គណៈអភិបាលខេត្ត ១០ នាក់ សាលាដំបូងខេត្ត ៨ នាក់អយ្យការអមសាលាដំបូងខេត្ត ៣ នាក់,ស្នងការដ្ឋាននគរ បាលខេត្ត១០០ នាក់,តំបន់ ប្រតិបត្តិការសឹករងខេត្តចំនួន៥០នាក់,កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន ១០០ នាក់,បញ្ជាការដ្ឋានកងរាជអាវុធហត្ ថ២០ នាក់,មន្ត្រីរាជការថ្នាក់ខេត្ត សាលាខេត្ត និងមន្ទីរ អង្គភាពចំនួន ៧៧២ នាក់,ក្រុមប្រឹក្សាក្រុងស្រុកចំនួន ១២២ នាក់, មន្ត្រីរាជការថ្នាក់ក្រុងស្រុកចំនួន៤០៩ នាក់,ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជាចំនួន ៣១១ នាក់ ស្មៀនឃុំសង្កាត់ ៤៩ នាក់និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ចំនួន ៤៩ នាក់ ។

ក្នុងពិធីសំណេះសំណាលនេះលោកអភិបាលស្តីទីខេត្តតំណាងឱ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធប្រកាសអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានស ម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ វាយកម្ទេចការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលនិងរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា និង បដិវត្តន៍ពណ៌គ្រប់ទម្រង់និងគ្រប់រូបភាពកុំឱ្យ កើតមានជាដាច់ខាតព្រមទាំងការពារ ថែរក្សារាល់សមិទ្ធផលសង្គម សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ នៃសង្គមជាតិកម្ពុជាទាំងមូលដែលរកបានដោយលំបាក ទម្រាំបានដូច សព្វថ្ងៃនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការកងកម្លាំ ងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋទូទាំងខេត្តពោធិសាត់ ប្រកាសប្រឆាំងដាច់ខាតនិង ថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិបីជំនាន់តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះដែលបានធ្វើការញុះញង់ឱ្យ កងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធិសាត់ ថាសម្តេចពិតជាមានការសប្បាយរីករាយដែលបានជួបសំណេះសំណាលជា មួយមន្រ្តីយើងទាំងអស់ ការនេះគឺជាជំនួបដែលអាចរៀបចំទុកសម្រាប់ការអភិវឌ្ឍភារកិច្ចរបស់យើងទៅមុខ ក្នុងនោះក៏មានចំណែកនៃការត្រៀមរៀបចំខ្លួនសម្រាប់ការចូលរួម ការបោះឆ្នោត សម្រាប់ពេលខាងមុខនេះដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថារំលឹកថាកាលពីឆ្នាំ២០២០ សម្តេចគ្រោងមកចែកពូជស្រូវនៅខេត្តពោធិសាត់ តែជាអកិសលពេលនោះរដ្ឋមន្រ្តីការបរទេសហុងគ្រី បានមកទស្សនកិច្ចនៅកម្ពុជា ហើយពេលគាត់ចេញពីកម្ពុជាទៅដល់បាងកកបែរជារកឃើញមានកើតកូវីដ១៩។កាលពីពេលនោះតម្រូវឲ្យធ្វើចត្តាឡីស័កអញ្ចឹងការត្រៀមមកចែកស្រូវពូជនៅខេត្តពោធិសាត់ជាង ១ ម៉ឺនគ្រួសារក៏ត្រូវអាក់ខាន ហើយក៏បានឲ្យម៉ាណែត ធ្វើជាតំណាង មកកាន់ទីនេះ ។ ហើយថ្ងៃនេះយើងបានជួបគ្នាហើយបានដើរបញ្រ្ចាស់មិនមែន ចេញពីភ្នំពេញទេ គឺចេញពីសៀមរាប បន្ទាយមានជ័យ និង បាត់ដំបង យប់នេះយើងនៅជាមួយគ្នានៅខេត្តពោធិសាត់ ៕