ភ្នំពេញ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថានសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្កការចំពោះទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិ ខ្មែរ។ ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា «ក្បត់ជាតិ» គឺជាការប្រមាថដ៏ ធ្ងន់ធ្ងរបំផុត ដែលយើងខ្ញុំជាប្រជានុរាស្ត្រខ្មែរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។នេះបើយោងតាមញត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ៣ជំនាន់សមរង្ស៊ី នៃក្រសួងបរិស្ថាននៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២នេះ។

ញត្តិដដែលបានសង្កត់ធ្ងន់ថា យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជា ទីបំផុតទៅលើទណ្ឌិតក្បត់ជាតិ ៣ជំនាន់រូបនេះ ព្រមទាំងបក្ខពួក ដែលបានចូលរួមគាំទ្រការប្រមាថមកលើ អង្គព្រះមហាក្សត្រ ដោយមិនអាចលើកលែងបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រ គោរព និងដង្ហែរតាមជាដាច់ខាត និងជានិច្ចចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូលដ៏ឆ្នើម និង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំជាប្រជានុរាស្ត្រខ្មែរ។

ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ដាក់ចុះ
ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ក្នុងការកម្ចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ ពីកម្ពុជា ដើម្បីបន្តរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខ ក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕