ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទូលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញពិនិត្យរៀបចំទីតាំង ចែកពូជស្រូវដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតដំណាំស្រូវ ដោយទឹកជំនន់់ ក្នុងខេត្តកំពង់ឆ្នាំង ការចុះពិនិត្យមើលទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យមើលរៀបចំទីតាំង ចែកពូជស្រូវដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ការចុះពិនិត្យមើលរបស់លោកនាយឧត្តមសេនីយ៍ មានការស្វាគមន៍ពីសំណាក់លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ក្រុមកាងារជាច្រើនរូប៕ V / N