រ៉ូបឺត ភី​រ៉េ​ស ៖ ឡា​កា​ហ្សិត ប្រហែលជា​ត្រូវការ​ពេលវេលា​បន្ថែម​

1177
ចែករម្លែក

​រ៉ូបឺត ភី​រ៉េ​ស (Robert Pires) គាំទ្រ​ខ្សែប្រយុទ្ធ​ថ្មី អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ឲ្យ​ក្លាយជា​កីឡាករ​ឆ្នើម​នៅ​អា​សេណ​ល ប៉ុន្តែ​បាន​ព្រមាន​កុំ​ឲ្យ​រំពឹង​ច្រើនពេក​ពី​កីឡាករ​រូបនេះ​។​
​ ​
​ភី​រ៉េ​ស ជឿថា កីឡាករ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​៥២​លាន​ផោន​របស់​អា​សេណ​ល​នឹង​ត្រូវការ​ពេលវេលា​បន្ថែម ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស ។ ភី​រ៉េ​ស លើកឡើង​អំពី​បទពិសោធ​ផ្ទាល់ របស់លោក​ផងដែរ​។​
​ ​
​ដូចជា​មិត្ត​រួម​ជាតិ ឡា​កា​ហ្សិត ដែល​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ទើប​ចុះ​កិច្ចព្រមព្រៀង ផ្ទេរ​នាពេល​ថ្មីៗ​ពី​ក្លឹប Lyon ភី​រ៉េ​ស បាន​ចំណាយពេល​ពេញ​មួយ​អាជីព​លេង​នៅ​បារាំង​មុនពេល​ចូលរួម ជាមួយ​ក្លឹប​អា​សេណ​ល​។​
​ ​
​ភី​រ៉េ​ស បាន​សារភាពថា លោក​ប្រើ​ពេលវេលា​៧​ខែ​មុនពេល​សម្រប​ខ្លួន​បាន​ក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស ហើយ​ធ្លាប់មាន​ការបារម្ភ​ខ្លាច​មិនអាច​សម្រប​ខ្លួន​បាន​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឡា​កា​ហ្សិត នឹង​ប្រឈម​មុខជា​មួយក្រុម​នៅ​ព្រី​មី​ញ៉េ​លី​ក​ជា​លើកដំបូង ចាប់តាំងពី​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន Emirates សម្រាប់​ជំនួប​មិត្តភាព​ជាមួយ​គូប្រជែង​ឆេ​ល​ស៊ីក្នុង​ទីក្រុង​ប៉េកាំង​។​
​ ​
​ភី​រ៉េ​សបាន​និយាយថា “​ខ្ញុំ​គិតថា ឡា​កា​ហ្សិត នឹង​ទទួលបាន​ជោគជ័យ​។ គាត់​គឺជា​ខ្សែប្រយុទ្ធ​ល្អ ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ជាមួយ​ក្លឹប Lyon ។ ប្រាកដ​ណាស់ វា​ជាការ​ពិបាក​ក្នុង​ការចាប់​ផ្តើមដំបូង ពីព្រោះ​នៅ​របៀប​លេង​នៅ​បារាំង​មិន​ដូច​របៀប​លេង​នៅ​អង់គ្លេស​ទេ​”៕ ប្រែ​សម្រួល : ពិសិដ្ឋ​

​អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette)

ទីតាំងផ្សាយពាណិជ្ជកម្ម