​ដោយៈ តារា​រិ​ទ្ធ​/​ពោធិ៍សាត់ៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា​នេះ​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​ក្រោកឈរឡើង​ប្រឆាំងនឹង​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​បាន​កំពុង​នឹង​ជេរប្រមាថ​ព្រះមហាក្សត្រ ។

​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​មាន​ប្រសាសន៍​ថា ការអំពាវនាវ​នេះ គឺ​ដើម្បី​ប្រឆាំង​ជន​ក្បត់ជាតិ ហើយ​គណបក្ស​ណា​ដែល​ផ្សារភ្ជាប់​ជាមួយ​ជន​ក្បត់ជាតិ​នេះ​សូម​ដកខ្លួន​ចេញ មិន​ដូច្នោះ​ទេ​នឹង​ទទួលរង​កំហុស​ផ្លូវច្បាប់​។​

​សម្តេច​បន្តថា “​ដើម្បី​ធានា​ការពារ​រាជានិយម ការពារ​រាជបល្ល័ង្គ ការពារ​ព្រះ មហាក្សត្រ ការពារ​ឯកភាព ការពា​សន្តិភាព​នៃ​ទឹកដី​របស់​យើង​។ អ្នក​ទាំង​ឡា យ​ដែល​បាន​ភ្ជាប់​ខ្លួន​មួយ​នឹង​ជន​ក្បត់ ជាតិ​នេះ ត្រូវ​ប្រញាប់​ដកខ្លួន​ចេញ បើ​មិន​ដូច្នោះ​អ្នកនឹង​ទទួលរង​និង​ហេតុផល​ផ្សេងៗ​ព្រោះ​ប្រទេសមួយ​មិន​អនុ ញ្ញាត​ឲ្យ​មាន​ជន​ក្បត់ជាតិ​បានទេ​។​”

​សម្តេច​តេ​ជោ​បាន​បន្តថា​បក្ស​ណាក៏ដោយ​ដែល​ភ្ជាប់​ខ្លួន​ជាមួយនឹង​ជន​ក្បត់​ជា តិ​នេះ​ចាំបាច់​ត្រូវតែ​ពិនិត្យមើល​ដោយ​តុលាការ​ហើយ​យើង​ក៏​មិន​ទុក​ឲ្យ​ជន​ក្បត់ជាតិ​នេះ​នៅ​បន្ត​ការរំខាន​ប្រទេស​របស់​យើង​ដែរ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​គេ​ជេរ​នាយករដ្ឋមន្ត្រី​វា​មិន​អី​ទេ​។ ប៉ុន្តែ​គេ​បាន​ជេរ​ព្រះមហាក្សត្រ​ទៀត ហើយ​គេ​បាន​ដៀល​ថា “​ព្រះមហាក្សត្រ​គ្មាន​មន សិ​ការ​ជាតិ​សូម្បីតែ​បន្តិច​”​។

​សម្តេច​បន្តថា​ប្រទេស​របស់​យើង​ជា​រាជានិយម ដូច្នេះ​មិន​ទាក់ទង​នឹង​ព្រះមហា ក្សត្រ​ទេ​ក្នុងការ​ដឹកនាំ ។​

​សម្តេច​បន្តថា​គណបក្ស​មួយ​ដែល​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ជន​ក្បត់ជាតិ​នេះ​សូម​ប្រញាប់​ផ្ដាច់ខ្លួន​ចេញ​ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៅ​កុំ​នៅ​ជាមួយ​បក្ស​នោះ​។ បើ​នៅ​ជាមួយ​បក្ស​នោះ​នឹងមាន​ហានិភ័យ ដែល​ឈានដល់​ការអនុវត្ត​ច្បាប់​ប្រសិន ជា​រកឃើញថា​មាន​ទំនាក់ទំនង​ជាមួយ​ជន​ក្បត់ជាតិ​នោះ​។

​ឥឡូវ​ប្រជាពលរដ្ឋ​កំ​ពុង​ចេញ​សារ​ថ្កោលទោស ព្រោះ​វា​បានចេញ​វីដេអូ​និ​យា យ​យ៉ាងច្បាស់ៗ​ពាក់ព័ន្ធ​បញ្ហា​នេះ​យើង​មិនអាច​ទទួលយកបាន​នូវ​រឿងរ៉ាវ​បែប នេះ​ទេ​។ ហើយ​យើង​ក៏​មិនអាច​ប្រ​ងើយ​កន្តើយ មិន​ការពារ​ចំពោះ​ព្រះមហាក្សត្រ​នោះទេ​។ ព្រះមហាក្សត្រ​ព្រះអង្គ​មិន​តបត​ទេ ប៉ុន្តែ​យើង​ក្នុងឋានៈ​ជា​ប្រជាពលរដ្ឋ ដែល​ការពារ​ព្រះមហាក្សត្រ ការពារ​រាជានិយម ការពារ​រដ្ឋធម្មនុញ្ញ ត្រូវតែ​ងើបឡើង​ប្រឆាំង​ជន​ក្ប​ត​ជាតិ​នេះ ។​

​ដូច្នេះ​បងប្អូន​ដែលមាន​ជាប់​ខ្លួន​ជាមួយ​គណបក្ស និង​សូម​ចាកចេញ​ឲ្យ​បាន​ឆាប់​កុំ​ឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ប​ជន​ក្បត់ជាតិ​នោះ ៕​