​ដោយ​: តារា​រិ​ទ្ធ​/​ពោធិ៍សាត់​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សង្ឃឹមថា យោងទៅលើ​លទ្ធផល ដែល​ឆ្លុះបញ្ចាំង​ពី​ការបោះឆ្នោត​ឃុំ​សង្កា ត់ ខេត្តពោធិ៍សាត់​អាច​ទទួល​ទាំង ៤​អាសនៈ​នៅក្នុង​ខេត្តពោធិ៍សាត់​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ ក្នុង​ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា​នេះ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ដែ ល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​កន្លងទៅនេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ខេត្តពោធិ៍សាត់​មាន​ប្រជា ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ពស់​ណាស់ ហើយ​កាលពី​ការបោះ​ឆ្នោ ត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្តិ​មុន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​រហូតដល់ ៤ អាសនៈ​តែម្ដង ។

​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសា សន៍​ថា​យោងទៅលើ​លទ្ធផល​ដែល​ឆ្លុះបញ្ចាំង​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ យើង​អាច​ទទួល​ទាំង​៤​អាសនៈ​នៅក្នុង ខេត្តពោធិ៍សាត់​។​

​នៅក្នុង​ឱកាស​នេះដែរ​សម្ដេច​បាន​បង្ហា ញ​ក្ដី​សង្ឃឹមថា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តពោធិ៍សាត់​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៀត​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៧ នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ​ដើម្បី​បាន​បម្រើ ការពារ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បន្តទៀត​ផងដែរ ។​

​សម្តេច​បាន​អះអាង​ចំពោះមុខ​ប្រជាពលរដ្ឋ​ទៀតថា​បោះឆ្នោត​ជូន​គណ បក្ស​ប្រជាជន​កម្ពុជា​គឺជា​រឿង​ដែល​ត្រឹមត្រូវ​ណាស់​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុ ជា​តែងតែ​ចុះទៅ​ជួយ​ប្រជាជន​ដោយផ្ទាល់​នូវ​ពូជស្រូវ ស្បៀងអាហារ​ទាន់ ពេលវេលា​ខណៈដែល​ប្រជាជន​ជួប​ការលំបាក​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិនដែល​រត់ចោល​ប្រជាជន​ម្តងណា​ឡើយ​៕​