ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសារមន្ទីរជាតិ មានការប្រារព្ធពិធីប្រគល់-ទទួលគ្រឿងសង្ហារិមមួយឈុតរួមមាន កៅអីឈើភ្នាក់ដៃតូចចំនួន០៦ កៅអីភ្នាក់ដៃវែងចំនួន០១ កូនតុថ្មម៉ាបចំនួន០១ និងផ្ទាំងគំនូរចំនួន០១ផ្ទាំង រវាងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្នុងគោលបំណងចុះបញ្ជីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គ្រឿងសង្ហារិមមួយឈុតនេះធ្លាប់បានប្រើប្រាស់ដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាតាំងពីទសវត្សរ៍ទី៥០ ជាបន្តបន្ទាប់មកនៅក្នុងអគារ «ស» វិមានរដ្ឋចំការមន ដែលជាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញនាពេលបច្ចុប្បន្ន។ ចំណែកឯគំនូរគឺជាស្នាដៃដែលនៅសេសសល់ដ៏កម្ររបស់វិចិត្រករ ញឹក ឌឹម ជាវិចិត្រករដ៏ល្បីល្បាញនៅកម្ពុជាកាលពីសម័យមុន ។

លោកស្រីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងសារ រង់ចាំស្វាគមន៍ចំពោះសាធារណជន ដែលមានបំណងចង់ធ្វើអំណោយនូវវត្ថុសិល្បៈផ្នែកពិន្ទុវិទ្យានានា ដើម្បីរក្សាទុកជាសម្បតិ្តបេតិកភណ្ឌជាតិ៕