​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ធនាគារ​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បញ្ចេញ​លុយ​៥០០​លាន​ដុល្លារ​បន្ថែម​ដើម្បី​ជួយ​អ៊ុយ​ក្រែន​ដោះស្រាយ​តំរូវការ​ចំណាយ​បន្ទាន់​ដែលបង្កឡើង​ដោយ​​សង្គ្រាម​របស់​រុស្ស៊ី​ចាប់តាំងពី​ខែ​កុម្ភៈ​ដល់​បច្ចុប្បន្ន​។​

​ការផ្តល់​ហិរញ្ញប្បទាន​ដោយធនាគារ​អន្តរជាតិ​សំរាប់​ការកសាង​និង​អភិវឌ្ឍន៍​ឡើងវិញ ដែលជា​សាខា​របស់​ធនាគារ​ពិភពលោក ត្រូវបាន​គាំទ្រ​ដោយ​ការធានា​ឥណទាន​៥០០​លាន​ដុល្លារ​ពី​អង់គ្លេស​ដែល​ត្រូវ​​បានប្រកាស​កលា​ពីថ្ងៃ​៣០​កញ្ញា​។​

ការផ្តល់ហិរញ្ញប្បទាននេះត្រូវ​បាន​ប្រកាសឡើង​នៅ​មួយ​ថ្ងៃមុន​សន្និសីទ​ស្តី​ពី​ការកសា​ង​អ៊ុយ​ក្រែន​ឡើង​វិញ​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​ប៊ែរ​ឡាំង នៅ​ថ្ងៃ​អង្គារ​ទី​២៥​តុលា ដោយ​អ្នកជំនាញការ​និង​​ពួក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នឹង​ពិភាក្សា​គ្នា​អំ​ពី​ថាតើត្រូវ​កសាង​អ៊ុយ​ក្រែន​ឡើងវិញរ​បៀបណា​ក្រោយ​ពី​ការឈ្លានពា​ន​របស់​រុស្ស៊ី ដែល​ឥឡូវ​ឈាន​ចូល​ខែ​ទី​ប្រាំបួន​។​

​ប្រធាន​ធនាគារ​លោក​ដា​វីដ ម៉ាល់​ផាស​(David Malpass)​បាន​និយាយថា​« ការឈ្លានពាន​របស់​រុស្ស៊ី​បង្ក​ការបំផ្លិចបំផ្លាញ​ធំធេង​លើ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន រួម​មាន​ទីតាំង​ទឹក អនាម័យ​និង​​បណ្តាញ​អគ្គិសនី នៅពេល​រដូវរងារ​ជិត​ចូលមក​ដល់ ដោយ​វា​កាន់តែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​អ៊ុ​យក្រែន​។​លុយ​មួយ​ចំណែក​បញ្ចេញ​នៅ​ថ្ងៃនេះ​នឹង​ប្រើ​សំរាប់រ​ក្សា​សេវា​សំខាន់ៗ​របស់​រដ្ឋាភិបាល​។​យើង​ឈរ​​យ៉ាងរឹងមាំ​ដើម្បី​គាំទ្រ​ប្រជាជន​អ៊ុ​យក្រែន ដរាបណា​ពួកគេ​ប្រឈម​វិបត្តិ​»​។​

​ធនាគារ​ពិភពលោក​បាន​កៀរគរ​ប្រមូលបាន​ប្រាក់​សរុប​១៣​ពាន់​លាន​ដុល្លារ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​គ្រាអាសន្ន​សំរាប់​អ៊ុ​យក្រែន ក្នុងនោះ​១១,៤​ពាន់​លាន​ត្រូវបាន​ផ្តល់​អោយ​រួច​ហើយ​។​

​បើ​តាម​របាយការណ៍រ​បស់​ធនាគារ​នេះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​គណៈកម្មាធិការ​អឺរ៉ុប ការឈ្លានពាន​របស់​រុស្ស៊ី​បង្ក​ការខូចខាត​ផ្ទាល់​សរុប​៩៧​ពាន់​លាន​ដុល្លារ​ចំពោះ​អ៊ុយ​ក្រែន​គិត​ត្រឹម​ថ្ងៃ​០១​មិថុនា​តែ​​ការកសាង​ប្រទេស​នេះ​ឡើង​វិញ​អាច​ចំណាយ​ដល់​៣៥០​ពាន់​លាន​ដុល្លារ​៕

​ការឈ្លានពាន​របស់​រុស្ស៊ី​បង្ក​ការខូចខាត​ផ្ទាល់​សរុប​៩៧​ពាន់​លាន​ដុល្លារ​ចំពោះ​អ៊ុយ​ក្រែន​គិត​ត្រឹម​ថ្ងៃ​០១​មិថុនា​តែ​ការកសាង​ប្រទេស​នេះ​ឡើង​វិញ​អាច​ចំណាយ​ដល់​៣៥០​ពាន់​លាន​ដុល្លារ​

​ធនាគារពិភពលោក​និយាយថា សង្គ្រាម​នាំអោយ​ភាពក្រីក្រ​កើនឡើង​ដប់​ដង​នៅ​អ៊ុ​យក្រែន​