​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ Uefa Champions League រាត្រី​នេះ​នឹង​ឈាន​ចូល​ជុំ​ទី​៥​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​ក្នុងនោះ Chelsea ត្រូវ​តែ​ឈ្នះ​ដាច់ខាត​លើ Salzburg របស់​អូទ្រីស​ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ខណៈ Man City ឯណោះ​វិញ​រំពឹង​ឈ្នះ Dortmund របស់​អាល្លឺម៉ង់​នៅក្រៅ​ទឹក​ដី​ផង​ដែរ​។

​ការព្យាករណ៍ ៖

– Red Bull Salzburg vs Chelsea

* ក្រុម​ទាំង​ពីរ​ជួប​គ្នា​ម្តង​គត់​នៅក្នុង UCL ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ១-១​។​

Chelsea កំពុង​ជិត​ឈាន​ទៅ​ជុំ​បន្ទាប់​នៃ Champions League ។ ពួកគេ​ឈរ​នៅលើ​កំពូល​តារាង ហើយ​ការ​ឈ្នះ​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​ក្រុម Salzburg ដែល​ខ្សោយ​ជាង​នឹង​ធានាបាន​នូវ​​ចំណាត់​ថ្នាក់​កំពូល​សម្រាប់​ពួកគេ​។​

​ក្រុម​តោ​ខៀវ​បានចាប់ផ្តើម​យុទ្ធនាការ​អឺរ៉ុប​របស់​ពួកគេ​ក្នុង​លក្ខណៈ​គួរឱ្យ​ព្រួយបារម្ភ ខណៈ​ដែល​ពួកគេ​បាន​ចាញ់​នៅ​ក្រៅ​ទឹកដី​ទល់នឹង​ក្រុម​តូចតាច Dinamo Zagreb ។​

​ប៉ុន្តែ​បន្ទាប់ពី​នោះ ពួកគេ​អាច​ស្តារ​ស្ថានការណ៍​ឡើងវិញ​បាន ហើយ​បន្ត​ការប្រកួត​មិនដែល​ចាញ់​។ ពិតណាស់ ក្រោយ​ចាញ់​និង​ស្មើ​នៅ​ពីរ​ប្រកួត​ដំបូង ពួកគេ​បាន​ឈ្នះ ១០០ % ។​

​គិត​ត្រឹម​ពេលនេះ ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ពូ​ល E និង របូត​គ្រាប់​បាល់​តិច​បំផុត​ផងដែរ​។​

​បច្ចុប្បន្ន ពួកគេ​នាំមុខ​១​ពិន្ទុ​លើ​ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ ហើយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ចំណាត់ថ្នាក់​លេខ​ពីរ​នេះ​នៅ​ថ្ងៃ​អង្គារ​នេះឯង​។ នេះ​មានន័យថា ការទទួល​ជ័យជម្នះ​ក្នុង​សប្តាហ៍​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកគេ​។​

​ម្យ៉ាងទៀត ពួកគេ​ក៏​មាន​ទម្រង់​លេង​ល្អ​នៅក្នុង​ក្រប​ខណ្ឌ​កំពូល​របស់​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះដែរ ហើយ​ទំនុកចិត្ត​បន្ថែម​មួយ​នេះ​នឹង​ក្លាយ​ជា​ការជំរុញ​ដ៏​សំខាន់​ដល់​ពួកគេ​។​

​ទន្ទឹមនឹងនេះ យើង​មាន​ក្រុម Salzburg នៅ​ផ្នែក​ម្ខាង​ទៀត ដែល​កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើឱ្យ​មាន​ការខកចិត្ត​ដល់​ក្រុម​ធំៗ​នៅ​អឺរ៉ុប​។​

​ទោះយ៉ាងណា ពួកគេ​មិន​អាច​បំប្លែង​ការ​ស្មើ​ភាគច្រើន​របស់​ពួកគេ​ទៅ​ជា​ការ​ឈ្នះ​បានទេ​។ ពួកគេ​នៅតែ​មិន​ដែល​ចាញ់​សម្រាប់​ប៉ុន្មាន​ខែ​កន្លងមកនេះ ប៉ុន្តែ​ភាគច្រើន​នៃ​ការ​មិន​ដែល​ចាញ់​ទាំងនោះ​បាន​បញ្ចប់​ដោយ​ពិន្ទុ​ស្មើគ្នា​។​

​សូម្បី​តែ​លេង​នៅក្នុង​ផ្ទះ​ក៏​ពួក​គេ​គ្មាន​លទ្ធភាព​សម្លាប់​លទ្ធផល​ស្មើ​បាន​នោះ​ដែរ​។ ហើយ​វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពួកគេ​ក្នុង​ការដណ្តើម​ជ័យជម្នះ​ពី​ក្រុម Chelsea ដែល​មាន​ការ​តាំងចិត្ត​ខ្ពស់​ថ្ងៃនេះ​។​

​រំពឹង​ថា​ក្រុម​តោ​ខៀវ​នឹង​គ្របដណ្តប់​លើ​ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះហើយ​ឈ្នះ​ក្នុង​លទ្ធផល​ទស្សនទាយ ៣-១​។​

– Dortmund vs Man City

* ការជួប​គ្នា​ចុងក្រោយ​នេះ​បាន​បញ្ចប់​ក្នុង​លទ្ធផល ២-១ សម្រាប់ City ។​
* ពួកគេ​កំពុង​លេង​ឈ្នះ​បី​ប្រកួត​ជាប់ៗ​គ្នា​។​
* ៤ លើក​ក្នុងចំណោម​ការ​ប៉ះ​គ្នា​ទាំង​៥​លើក​កន្លងមក​មាន​៣​គ្រាប់​ឡើងទៅ​។​
* ការជួប​គ្នា​ចុងក្រោយ​នៅ​កីឡដ្ឋាន​នេះ​បាន​បញ្ចប់​ក្នុង​លទ្ធផល ១-២ សម្រាប់​ក្រុម​ភ្ញៀវ​។​

​ក្រុម​មេឃ​ខៀវ​បាន​ពាំនាំ​ភាព​លេចធ្លោ​របស់​ពួកគេ​ពី Premier League មកកាន់ UCL ហើយ​កំពុង​ឈរ​នៅលើ​កំពូល​តារាង​យ៉ាង​សុខ​ស្រួល​។ ថ្ងៃ​អង្គារ​នេះ ពួកគេ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Borussia Dortmund ហើយ​ការ​ឈ្នះ​នឹង​បញ្ជាក់ថា ពួកគេ​ជា​ក្រុម​ជ័យលាភី​ក្នុង​ពូ​ល​។​

​ហេតុផល​គឺថា ពួកគេ​បាន​នាំមុខ​៣​ពិន្ទុ​នៅលើ​ពូ​ល ហើយ​ការទទួល​ជ័យជម្នះ​មួយ​បន្ថែម​ទៀត​នឹង​ធ្វើឱ្យ​ពួកគេ​មាន​៦​ពិន្ទុ​ដាច់ ដោយ​នៅ​សល់​ការប្រកួត​តែ​មួយ​ជុំ​ទៀត​ប៉ុណ្ណោះ​ត្រូវ​លេង​។​

​ឆ្នាំ​នេះ​ហាក់ដូចជា​ឱកាស​ល្អ​បំផុត​សម្រាប់​លោក Pep Guardiola និង​កូន​ក្រុម​របស់​គាត់​ដើម្បី​ដណ្តើម​យក​ពាន​អឺរ៉ុប​។ ពួកគេ​មាន​ទម្រង់​លេង​ល្អ​និង​មាន​សមត្ថភាព​ខ្ពស់​យ៉ាង​សម្បើម​។ ហើយ​លទ្ធផល​របស់​ពួកគេ​រហូតមកទល់​ពេលនេះ​ក៏​មាន​ភាព​អស្ចារ្យ​មិន​ធម្មតា​ដែរ​។​

​តាមពិតទៅ ពួកគេ​មាន​កំណត់ត្រា​ឈ្នះ ១០០% នៅ Champions League រហូតមកទល់​ពេលនេះ លើកលែង​តែ​ការ​ស្មើ​១​ប្រកួត​។ ពួកគេ​ក៏​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ ហើយ​របូត​តិចជាងគេ​ក្នុង​ពូ​ល​ផងដែរ​។ គួរ​កត់ចំណាំ​ដែរ​ថា ពួកគេ​មាន​ពិន្ទុ​រួមបញ្ចូល​គ្នា ១១-១ រហូតមកទល់​ពេលនេះ​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ Dortmund នៅ​មិនទាន់មាន​ទម្រង់​លេង​ឈាន​ដល់​កំពូល​នៅ​រដូវ​កាល​នេះ​នៅឡើយ​ទេ​។ ពួកគេ​ពិតជា​ធ្លាប់​ឈ្នះ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​នា​ពេលកន្លងមក ប៉ុន្តែ​ភាព​ជា​ប់លាប់​នៃ​ទម្រង់​លេង​តែងតែ​ជា​បញ្ហា​សម្រាប់​ពួកគេ​។​

​ពួកគេ​បាន​របូត​ពិន្ទុ​ជា​ហូរហែ ហើយ​ក៏​របូត​គ្រាប់​បាល់​ច្រើន​ផងដែរ​។ ជាងនេះទៅទៀត ពួកគេ​បាន​ចាញ់​ការប្រកួត​ជើង​ទីមួយ​ទល់​នឹង​ម្ចាស់​ជើងឯក EPL រួចហើយ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ពួកគេ​ស្ថិត​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​ក្នុងការ​យកឈ្នះ​។​

​នេះ​មិនមែន​ជា​ពេលវេលា​ល្អ​ទាល់តែសោះ នៅពេល​ដែល​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​របស់​លោក Pep ហើយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ដឹង​ច្បាស់​ណាស់​ពី​របៀប​ទាញយក​ប្រយោជន៍​ពី​បញ្ហា​នេះ​។​

​វា​ហាក់បីដូចជា Manchester City នឹង​ឈ្នះ​យ៉ាង​ងាយស្រួល​ក្នុង​ការប្រកួត​នេះ​។ លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ៤-១៕

Manchester City ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ដណ្តើម​លេខ​១​ក្នុង​ពូ​ល