ដោយៈតារារិទ្ធ(ពោធិសាត់)សម្តេចអគ្គមហាសេនាបតៅតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានមានប្រសាសន៍៖«រាជរដ្ឋាភិបាលមិនក្ស័យធននោះទេតែការចូល រួមរបស់សប្បុរសជនបានធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើនក្នុងការជួយប្រជាពលរដ្ឋ» ។

សម្តេចបានថ្លែងនៅព្រឹកថ្ងៃទី ២៥ ខែ តុលាឆ្នាំ២០២២ ក្នុងពិធីចែកស្រូវពូជប្រមាណ ៥១៤,៥០០ គីឡូក្រាមជូនដល់ប្រជាពលរដ្ឋប្រមាណ ៥,១៤៥គ្រួសារដែលរងគ្រោះដោយសារគ្រោះ ទឹកជំនន់នៅក្នុងខេត្តពោធិសាត់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានផ្ដល់អង្ករឬក៏ថវិកាសម្រាប់ជួយរួមចំណែកជាមួយ រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះដែលហៅថាសិល្បៈឬក៏វប្បធម៌នៃការចែករំលែកដែលអ្នកមានលទ្ធភាពជួយទៅដល់អ្នកដែលខ្វះលទ្ធភាព ។ សម្តេចបន្តថាពិតមែនហើ យពួកប្រឆាំងអាចថាយើងគៀងគរ ទៅរករីអង្គាសគេ ។ ក៏ប៉ុន្តែនេះគឺជាសណ្ដានចិត្តរបស់អ្នកដែលរកស៊ីមានបានដើម្បីចែក រំលែកទៅកាន់អ្នកក្រសត់តែធ្វើទៅតាមរយៈរាជរដ្ឋាភិ បាលក៏មានកន្លែងខ្លះព្រះសង្ឃនិងអ្នកមានលទ្ធភាពរបស់យើងធ្វើផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះ ។ សម្តេចបានយកឱកាសសូមថ្លែងអំណរគុណចំពោះព្រះសង្ឃនិងជន រួមជាតិដែលបានចូលរួមជួយដល់ប្រជាពលរដ្ឋរបស់យើងក្នុងគ្រាលំបាក ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាមិនដែលព្រងើយកន្តើយជាមួយអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះទេ ។ អន្តរាគមន៍ថ្នាក់ក្រោមជាតិបានធ្វើ ជាបន្ទាន់ជាមួយនឹងការចូលរួមរបស់អាជ្ញាធរក៏ដូចជាកាកបាទក្រហមកម្ពុជាទៅតាមថ្នាក់នីមួយៗនិងសប្បុរសជនក៏បានចូលរួមដោះស្រាយបញ្ហានេះ ។ ត្រង់នោះហើយដែលយើង បញ្ចៀសបានបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ មនុស្សស្លាប់ដែលបង្កឡើងដោយគ្រោះទឹកជំនន់នេះមានចំនួនតិចតួចបំផុត។ បទពិសោធន៍ដែលយើងបានឆ្លងកាត់តាំងពីឆ្នាំហ្នឹង ជាបន្តបន្ទាប់កាលពីពេលមុនយើងបានបញ្ជៀសនូវគ្រោះថ្នាក់ដែលបណ្ដា លមកពីទឹកជំនន់នេះគឺជារឿងគួរឱ្យអបអរ ។ ក៏ប៉ុន្តែយើងក៏មានការសោកស្ដាយដោយសារតែការប្រែ ប្រួលអាកាសធាតុបង្កើតបញ្ហាទៅជាបញ្ហាដ៏ធ្ងន់សម្រាប់ប្រទេសរបស់យើងផង សម្រាប់តំបន់និងពិភពលោកផងដែរ។

សម្តេចតេជោបន្តថាសម្រាប់យើងយើងខំដោះស្រាយបញ្ហារបស់យើងទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងមិនគ្រាន់តែបញ្ហាស្បៀងទេតែយើងត្រូវផ្ដល់សំខាន់ទៅលើបញ្ហាពូជសម្រាប់ការស្ដារឡើងវិញ និង ជីវភាពរបស់ប្រជាជនយើងដែលបញ្ហាការដោះស្រាយស្បៀងគ្រាន់តែជាបញ្ហាបណ្ដោះអា សន្នឆ្លងកាត់ដំណាក់កាលខ្លីៗតែប៉ុណ្ណោះ ។ប៉ុន្តែដើម្បី ដោះស្រាយបញ្ហារយៈពេលវែងសម្រាប់ប្រជាពលរដ្ឋរបស់យើងដើម្បីមានលទ្ធភាពបង្កបង្កើនផលហើ យបើយោងទៅលើស្ថានភាពទឹកដែលកំពុងស្រក់យឺតវាក៏ផ្ដល់ឱកាសសម្រាប់ឲ្យយើងដើម្បីបង្កបង្កើនផលតទៅទៀតជាពិសេសគឺលើដំណាំស្រូវនេះឯង ។ យើងបានដឹងហើយថាការជួបប្រទះនៃគ្រោះធម្មជាតិនេះមិនមែនត្រឹមតែក្រុមគ្រួសារទាំងអស់ទទួលស្រូវ ពូជនោះទេ យើងកំពុងផ្តល់ស្រូវពូជសំរាប់តែតំបន់ណាដែលមានលទ្ធភាពស្ដារឡើងវិញបានតែប៉ុណ្ណោះ ។ ឯតំបន់ដទៃទៀតយើងនឹងធ្វើអន្តរាគមន៍ផ្សេងដែលអាចជាពូជដំណាំក្នុង រយៈពេលខ្លីដែល គេហៅថាដំណាំរួមសមដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីគ្មានប្រភពទឹកគ្រប់គ្រាន់នោះបង្កបង្កើនផលក្នុងរយៈពេលខ្លីនេះគឺជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមដែលយើងបាននិងកំពុងជួបប្រទះ ។

សម្តេចសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងជាង ៥០០០ ហ្នឹងទទួលយកស្រូវពូជនេះទៅបង្ករបង្កើនផលហើយសម្តេចក៏សូមបញ្ជាក់ថា៖ មុននេះយើងបានកំណត់ថាអ្នកដែលដី ស្រែពីរកន្លះហិចតាចុះ នឹងត្រូវជូនត្រូវពូជ ៥០ គីឡូក្រាម រីឯអ្នកដែលមានផ្ទៃដីទំហំកន្លះហិចតាឡើងយើងជូនស្រូវពូជចំនួន ១០០ គីឡូក្រាម ប៉ុន្តែគោលការណ៍នេះត្រូវបានលុប ចោលហើយដោយយើងមិនកណត់ផ្ទៃដីតូចឬធំនោះទេ ។ គឺយើងផ្ដល់ជូនគ្រួសារនីមួយៗចំនួន ១០០ គីឡូស្មើៗគ្នាតែម្ដង ។ សម្តេចតេជោសង្ឃឹមថា៖បងប្អូនមួយចំនួនដែលមានដី តូចគឺអាចនឹងសល់ស្រូវពូជ ការសល់ស្រូវពូជនេះបងប្អូន តាមរយៈការចែក រំលែក តាមរយៈការឲ្យខ្ចី តាមរយៈការលក់ តាមរយៈការឲ្យ ចំពោះគ្រួសារដែលមានផ្ទៃដីធំជាង ។ព្រោះគ្រួ សារខ្លះអាចមានដីលើសពីពូជស្រូវដែលរដ្ឋាភិបាលផ្តល់ឲ្យ អញ្ចឹងពិតជាមានតម្រូវការពូជបន្ថែមពេលដែលយើងនៅសល់ស្រូវពូជ ។ ដូច្នេះកសិករយើងតែងមានទម្លាប់ផ្លាស់ប្ដូរដើម្បី បន្ថែមជាមួយនឹងការខ្វះខាតពូជ ។ គ្រួសារខ្លះសល់ពូជគ្រួសារខ្លះខ្វះពូជវិធីសាស្រ្តមានតែនិយាយគ្នាក្នុងចំណោមប្រជាពលរដ្ឋរបស់យើងហើយជាទម្លាប់របស់ប្រជាពលរដ្ឋរបស់ យើងតាំងពីដើមមក ។

សម្តេចតេជោសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនិងទទួលយកហើយធ្វើការខិតខំប្រឹងប្រែង ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏សុំយកឱកាសនេះពាំនាំព្រះរាជបណ្ដាំផ្ដាំសួរសុខទុក្ខពីព្រះ មហាក្សត្រ ក៏ ដូចជាសម្ដេចព្រះរាជមាតាជាតិខ្មែរដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជាពលរដ្ឋ,ព្រះអង្គក៏មានព្រះរាជបណ្ដាំសាកសួរសុខទុក្ខចែករំលែកការលំបាក ចំពោះបងប្អូនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានប្រាកសឲ្យដឹងដែរថា ខេត្តពោធិ៍សាត់កន្លងទៅបានទទួលអង្កររបស់លោកឧកញ៉ា ទ្រី ភាព ចំនួន ១៥០ តោនរួចមកហើយ ។ក៏ប៉ុន្តែក៏នៅមាន តម្រូវការសម្រាប់ខេត្តនេះសម្តេចបានទុកជូនខេត្តពោធិសាត់ចំនួនអង្ករ២០០បន្ថែមទៀតដើម្បីអាជ្ញាធរធ្វើការបែងចែកទៅកាន់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀង។ក្នុងនោះឧក ញ៉ា វិញ ហួរ ដែលជាអ្នកមានស្រុកកំណើតនៅទីនេះក៏បានចូលរួមអង្ករចំនួន ១០០តោន ។ ហើយយប់ មិញនេះសម្តេចទទួលបាននូវអំណោយអង្ករ ៥០០តោនពីសំណាក់សប្បុរសជន បន្ថែមទៀត ។ សម្តេចសុំធ្វើការប្រកាសបែងចែកថាអង្ករដែលទទួលបានពីឧកញ៉ា វិញ ហួរ ត្រូវបានប្រគល់ជូនខេត្តពោធិ៍សាត់ចំនួន ១០០ តោន ។ ឯអង្ករទទួលបានពីក្រុមហ៊ុន ជីបម៉ុងសូមប្រគល់ជូនខេត្តពោធិ៍សាត់ ២០០ តោនទៀត។ ដូច្នេះខេត្តនិងមានលទ្ធភាពប្រើប្រាស់អង្ករចំនួន ២០០តោននោះជូនប្រជាពលរដ្ឋរបស់យើងដែលមិនមានវត្តមាននៅ ថ្ងៃនេះទេតែពួកគាត់ក៏រងគ្រោះដោយការលិចលង់ផងដែរ ។ សូមឱ្យអាជ្ញាធរយកចិត្តទុកដាក់ទៅលើបញ្ហានេះ ។ ចំពោះអង្កររបស់ក្រុមហ៊ុនជីបម៉ុងដែលនៅសល់បញ្ជូនទៅខេត្តបន្ទា យមានជ័យចំនួន ១០០ តោននិងកំពង់ធំមួយរយតោនថែមទៀត ។ សម្តេចបានប្រាប់ឲ្យលោក គន់ គីម កត់ត្រាឱ្យបានត្រឹមត្រូវអង្ករ ដោយឡែកអង្កររបស់លោកបណ្ឌិតម៉មវណ្ណឌី និងលោកស្រី ទី ផល្លា និងផ្ដល់ជូនខេត្តកំពង់ឆ្នាំង។ ចំណែកអង្ករដែលឧបត្ថម្ភដោយលោក ឃុនថាវង្ស ថនផាន់ និង លោកស្រី ម៉ម ដានី បញ្ជូនទៅខេត្តព្រៃវែង ១០០ តោន។

តាមរបាយការណ៍របស់លោក ចេង ឡៃ អភិបាលស្ដីទីនៃខេត្តពោធិ៍សាត់បានឲ្យដឹងថាកន្លងទៅនេះខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត៧ក្រុង/ ស្រុក,ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះលង់ទឹក ស្លាប់ចំនួន ៤នាក់ ។ ទឹកជំនន់ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង,ប៉ះពាល់ ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។គ្រោះទឹក ជំនន់នេះក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩, ៥៩៦ ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ ហិកតា,ប៉ះពាល់ដំណាំកសិ -ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។

គួរបញ្ជាក់ជូនថាខេត្តពោធិសាត់គឺជាខេត្តទី ៣ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អញ្ជើញចែកជូនស្រូវពូជ ស្បៀងអាហារ និង ថវិកា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ បន្ទាប់ពីខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ៕