​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ខណៈ​កំពុង​ពិនិត្យមើល​អីវ៉ាន់​របស់​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​ពី​អាល្លឺម៉ង់​ទៅកាន់​សិង្ហ​បុរី មន្ត្រី​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​មុយ​និច (Munich) បាន​ឃើញ​រូប​ភាពមិនធម្មតា​នៅលើ​ម៉ាស៊ីន​ស្កែន​កាំរស្មីអ៊ិច​។​

​ភ្លាមៗ​នោះ ពួកគេ​បាន​ជូនដំណឹង​ទៅ​មន្ត្រី​គយ ដែល​បើក​វ៉ាលិល​នោះ​មើល ហើយ​រក​ឃើញ​សត្វ​ក្រពើរ​ស់​មួយ​ក្បាល រុំ​ដោយ​ប្លា​ស្ទិក​។​

​ការិយាល័យ​គយ​របស់​ទីក្រុង​មុយ​និច​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ១៣ ខែ​តុលា​ថា ដំណើរការ​នីតិវិធី​កំពុង​ត្រូវបាន​ផ្តួចផ្តើម​ប្រឆាំងនឹង​បុរស​អាយុ ៤២ ឆ្នាំ​សម្រាប់​បទល្មើស ដែល​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃទី ២៥ ខែ​កញ្ញា​។​

​ក្រោយ​ពី​ប្រទះឃើញ​ក្រពើ មន្ត្រី​គយ​និង​ពេទ្យសត្វ​បាន​ដោះលែង​វា​វិញ​។ ក្រពើ​បាន​ទទួល​ការព្យាបាល ហើយ​បច្ចុប្បន្ន​ត្រូវបាន​គេ​រក្សាទុក​និង​ថែទាំ​នៅ​ជម្រក​សត្វ​ល្មូ​ន​។​

​អ្នកនាំពាក្យ​ការិយាល័យ​ស៊ើបអង្កេត​គយ​ទីក្រុង​មុយ​និច ដែល​កំពុង​ស៊ើបអង្កេត​ករណីនេះ បាន​ប្រាប់​កាសែត The Straits Times ថា គោលដៅ​ចុង​ក្រោយ​របស់​បុរស​នោះ​គឺ​សិង្ហ​បុរី​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គាត់​គឺជា​ជនជាតិ​អាម៉េរិក​៕

​មន្ត្រី​គយ​ក្រុង​មុយ​និច​រកឃើញស​ត្វ​ក្រពើ​រស់​មួយ​ក្បាល រុំ​ដោយ​ប្លា​ស្ទិក​