​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ប្រធាន​បក្ស​កុំ​ម្មុស​នីស្ត​វៀតណាម​លោក ង្វៀន ភូ ជុង​(Nguyen Phu Trong)​នឹង​ធ្វើ​ទស្សនកិច្ច​ចិន​នៅ​សប្តាហ៍​ក្រោយ​តាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតី​ចិនលោក​ស៊ី ជីន​ភីង ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណបក្ស​កុំម្មុយនីស្ត​ចិន​កាលពី​ពីរ​ថ្ងៃមុន នេះ​បើ​តាម​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ។​

​សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​៣០​តុលា​ដល់​០២​វិច្ឆិកា ។​

​លោក​ជុង វ័យ​៧៨​ឆ្នាំ កាលពី​ថ្ងៃអាទិត្យ​បាន​ផ្ញើ​សារ​អបអរ​លោក​ស៊ី​ក្នុង​ឳ​កាស​ដែល​លោក​ត្រូវបាន​តែងតាំង​ជា​លេខាបក្ស​សំរាប់​អាណត្តិ​ទី​បី ដោយ​សង្ឃឹម​«​ពង្រឹង​ជំនឿ​ទុកចិត្ត​នយោបាយ​អោយកាន់តែខ្លាំង​​ឡើង និង​កំណត់​មហា​ទិសដៅ​មួយ​សំរាប់​ការអភិវឌ្ឍ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​»​។​

​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម និង​ជា​ប្រភព​នាំ​ចូល​ដ៏​សំខាន់​មួយ​សំរាប់​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​យ៉ាង​លឿន​របស់ខ្លួន រួម​មាន​វត្ថុធាតុដើម​និង​គ្រឿង​ម៉ាស៊ីន​សំរាប់​បំរើអោយ​វិស័យ​ក​ម្មន្ត​សា​​ល​ដ៏​សំខាន់​របស់​វៀតណាម​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​១២,២​ភាគរយ​នៅ​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន គឺ​ឡើងដល់​១៣២,៣៨​ពាន់​លាន​ដុល្លារ ក្នុង​ចំនួន​នេះ​ជិត​៧០​ភាគរយ​ជា​ទំនិញ​​ចិន​នាំ​ចូល​វៀតណាម​៕

​ដូច​លោក​ស៊ី​ដែរ លោក​ជុង បាន​ស្ថិតនៅក្នុង​តំណែង​ប្រធាន​បក្ស​ហួស​កាលកំណត់​ពីរ​អាណត្តិ​តាម​ទម្លាប់ ដោយ​ពង្រឹង​ការគ្រប់គ្រង​លើ​បក្ស​