ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (​កប​ទ​.​ស​អ​) នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​លិខិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន ហ្វ្រិ​ន អូ អិ​ល គ្រុប (French OL Group) ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​ឡូ​ហ្គូ (Logo) និង​ត្រា​ក្លែងបន្លំ​របស់​ក្រសួង​កប​ទ​.​ស​អ​។ នេះ​បើ​យោងតាម​សេចក្តី​បដិសេធ​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជាក់ថា ក្រសួង​ពុំដែល​បានចេញ​លិខិត​នេះ ឬក៏​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ខាងលើ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នោះទេ​។​

​ទន្ទឹមនឹងនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​ករណីនេះ​ឱ្យបាន​ឆាប់​បំផុត​៕​