ដោយៈ គង់​ហេង​/ កំពង់ចាមៈ ខេត្តកំពង់ចាម នឹង​បិទ​បញ្ចប់​ការចែក​ពូជស្រូវ​នៅ​ថ្ងៃទី​២៩ តុលា​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ចាម​។ នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​នេះ នៅក្នុង​ការដែល​លោក លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុង សំអាង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​សហការី​អមដំណើរ​ជាច្រើនរូប​ចូលរួម​នាំយក​ពូជស្រូវ​របស់​រា​ជ​រដ្ឋាភិបាល ចែកជូន​ប្រជាពលរដ្ឋ​ស្រុក​កងមាស​ចំនួន ១.៧៧៥ គ្រួសារ​ចំនួន​ពីរ​ទីតាំងនៅ​ថ្ងៃទី​២៥ តុលា​នេះ​។​

​សូមបញ្ជាក់ថា ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​២០២២​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ដំណាំ​ស្រូវ​ចំនួន ៧.៩១៥ ហិកតា របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង មួយ​ម៉ឺន គ្រួសារ​ក្នុង​ឃុំ​ចំនួន ៥៥ និង​ស្រុក​ចំនួន ប្រាំបួន​។

​ដោយ​គិត​ត្រឹម​ថ្ងៃទី​២៥ តុលា​នេះ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​នាំយក​ពូជស្រូវ​របស់​រា​ជ​រដ្ឋាភិបាល​បាន​ស្រុក​ចំនួន បួន​មានៈ ស្រុក​ស្ទឹងត្រង់ ស្រុក​កំពង់សៀម ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​៕​