​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៦នាក់​បាន​ស្លាប់​ក្រោយ​ពី​ព្យុះ​មួយ​វាយប្រហារ​ប្រទេស​បង់​ក្លា​ដែស ដោយ​បង្ខំ​អោយមាន​ការជម្លៀស​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​ចេញពី​​ផ្ទះសម្បែង​របស់​គេ​ នេះ​បើ​តាម​មន្ត្រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​។​

​ព្យុះ​ស៊ីក្លូន​ឈ្មោះ​ស៊ី​ត្រា​ង​( Sitrang)​បាន​ចូល​ដល់​បង់​ក្លា​ដែស​ខាងត្បូង​កាលពី​យប់​ថ្ងៃ​ចន្ទ តែ​អាជ្ញាធរ​បាន​នាំ​ប្រជាជន​ប្រមាណ​មួយ​លាន​នាក់​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​មុន​វា​ចូលមក​ដល់​។​

​ចេ​ប៊ុន ណា​ហា​( Jebun Nahar)​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា​«​មនុស្ស​១៦បាន​ស្លាប់ ភាគច្រើន​ដោយសារ​ដើមឈើ​បាក់​សង្កត់​លើ រួម​មាន​ជនរងគ្រោះ​បី​នាក់​ក្នុង​គ្រួសារ​មួយ​»​។​

​ចំណែក​មន្ត្រី​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា មនុស្ស​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ទំនាប​ដូចជា​កោះ​ដាច់ស្រយាល​និង​មាត់ទន្លេ ហើយ​ក្នុង​ករណីខ្លះ​ប៉ូលីស​ត្រូវ​លួងលោម​អោយ​អ្នក​ដែល​នៅ​​ស្ទាក់ស្ទើរ​ចាកចេញ​ពី​​ផ្ទះ​របស់​គេ​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​វាយប្រហារ​ភាគច្រើន​នៃ​ប្រទេស​បង់​ក្លា​ដែស ដោយ​បង្ក​ការលិចលង់​ទីក្រុង​ជាច្រើន​ដូចជា​ដា​ក្កា​(Dhaka) ឃុល​ណា​(Khulna)​និង​បារី​សាល​(Barisal)​ដែល​ទទួល​ទឹកភ្លៀង​​កំពស់​៣២៤​មី​លី​ម៉ែត្រ​កាលពី​ថ្ងៃ​ចន្ទ​។​

​ជនភៀសខ្លួ​នរ៉ូ​ហ៊ីង​យ៉ាង​ប្រមាណ​៣៣.០០០​នាក់​មក​ពី​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​បញ្ជូន​ពី​បង់​ក្លា​ដែល​ដីគោក​ទៅកាន់​កោះ​កណ្តាល​សមុទ្រ​មួយ​នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់​ត្រូវ​បាន​ណែនាំ​អោយ​នៅ​ក្នុ​ង​អាគារ​​និង​មិន​មាន​សេចក្តីរាយការណ៍​អំពី​គារ​ខូចខាត ស្លាប់​ឬ​របួស​មនុស្ស​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នេះ​ទេ​។​

​នៅក្នុង​រដ្ឋ​បឹង​ហ្កា​ល់​ខាងលិ​ចរបស់​ឥណ្ឌា​ក្បែរ​ខាង មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ជម្លៀស​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​មណ្ឌល​ជួយសង្គ្រោះ​ជាង​១០០ ហើយក៏​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការ​ខូច​​ខាត ស្លាប់​ឬ​រងរបួស​ពី​ព្យុះ​នេះ​ទេ និង​មនុស្ស​ជាច្រើន​បាន​វិល​ទៅ​ផ្ទះ​របស់​គេ​វិញ​កាលពី​ថ្ងៃ​អង្គារ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា ការប្រែប្រួល​អាកាសធាតុ​កាន់តែ​ធ្វើអោយ​កើត​មាន​ព្យុះ​ញឹកញាប់​ឡើង​និង​កាន់តែ​មាន​កំលាំង​ខ្លាំង​។​តែ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ការព្យាករណ៍​កាន់តែ​ប្រសើរ​ឡើង​និង​ផែន​​ការជម្លៀស​មនុស្ស​មាន​ប្រសិទ្ធភាព​បាន​កាត់បន្ថយ​ការបាត់បង់​អាយុជីវិត​មនុស្ស​បង្កឡើង​ដោយ​ព្យុះ​៕

​ព្យុះ​ស៊ី​ត្រាង​បង្ក​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ប្រទេស​បង់​ក្លា​ដែស ដោយ​បង្ក​ការលិចលង់​ទីក្រុង​ជាច្រើន​ដូចជា​ដា​ក្កា ក្រុង​ឃុល​ណា​និង​បារី​សាល​