​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមប្រឹក្សា​ដំបូង​គេ​មិន​ធ្លាប់មាន ដែល​រៀបចំ​ដោយ​អង្គការ​ណា​សា បាន​បើក​ការសិក្សា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​តុលា​អំពី​អ្វី​ដែល​រដ្ឋាភិបាល​ហៅថា​”​បាតុភូត​​ពីលើ​អាកាស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​” ដែល​ជា​ទូទៅ​ហៅថា UFO​ដោយ​ប្រមូលផ្តុំ​អ្នកជំនាញ​មកពី​វិស័យ​វិទ្យាសាស្ត្រ រាប់​ចាប់ពី​រូបវិទ្យា​រហូត​ដល់​តារា​សាស្ត្រ​។​

​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក ១៦ នាក់​នឹង​ផ្តោតលើ​ការស៊ើបអង្កេត​របស់​ខ្លួន​ទាំងស្រុង​លើ​វត្ថុ​ធ្លាប់​មើលឃើញ​ដែល​មិន​ចាត់ថ្នាក់​សម្ងាត់​និង​ទិន្នន័យ​ផ្សេង​ទៀត​ដែល​ប្រមូលបាន​ពី​រដ្ឋាភិបាល​​ស៊ីវិល​និង​វិស័យ​ពាណិជ្ជកម្ម នេះ​បើ​យោង​តាម​អង្គការ​ណា​សា​។​

​ការស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​នេះ​គឺ​ដាច់ដោយឡែក​ពី​ការស៊ើបអង្កេត​បាតុភូត​អាកាស​មិន​ស្គាល់​អត្តសញ្ញាណ ឬ UAPs​ជា​ផ្លូវការ​ដែល​មាន​មូលដ្ឋាន​នៅ​មន្ទីរ​បញ្ច​កោណ​ដែល​ទើប​បង្កើត​ថ្មី​ដែល​រាយ​​ការណ៍​ដោយ​អាកាសយានិក​យោធា និង​វិភាគ​ដោយ​មន្ត្រី​ការពារ​ជាតិ និង​ចារកម្ម​របស់​សហរដ្ឋ​អាម៉េរិក​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ស្របគ្នា​របស់​ណា​សា​និង​មន្ទីរ​បញ្ច​កោណ​បាន​គូសបញ្ជាក់​ពី​ចំណុច​របត់​មួយ​សម្រាប់​រដ្ឋាភិបាល​អាម៉េរិក បន្ទាប់ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ការផ្លាស់ប្តូរ លុបចោល និង​បដិសេធចោល​នូវ​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ ឬ UFOs ដែល​មាន​អាយុកាល​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ។​

​ពាក្យ UFO ដែល​ជាប់​ពាក់ព័ន្ធ​ជា​យូរ​មក​ហើយ​ជាមួយនឹង​សញ្ញាណ​ថាសហោះ​និង​យានអវកាស​របស់​មនុស្ស​ក្រៅ​ភព ត្រូវបាន​ជំនួស​នៅក្នុង​ពាក្យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ដោយ​ពាក្យ “UAP” ។​

​ដោយ​ប្រកាស​ពី​ការបង្កើត​ក្រុមប្រឹក្សា​របស់​ខ្លួន​ក្នុង​ខែមិថុនា ណា​សាបាន​និយាយថា “​គ្មាន​ភស្តុតាង​ណា​ដែល​ថា UAP ជា​មាន​ដើមកំណើត​ពី​ភព​ក្រៅ​នោះ​ទេ​”​។​

​របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​មុន​ក៏​បាន​រកឃើញ​ទិន្នន័យ​មិន​គ្រប់គ្រាន់​ផង​ដែរ​ដើម្បី​កំណត់​ពី​លក្ខណៈ​វត្ថុ​មើលឃើញ​គួរឱ្យ​ទុកចិត្ត​ជាង ១៤០ ដែល​ចងក្រង​ដោយ​អ្នកសង្កេតការណ៍​យោធា​ចាប់តាំងពី​ឆ្នាំ ២០០៤ ដែល​ភាគច្រើន​ជា​បុគ្គលិក​កងទ័ពជើងទឹក​៕

​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក ១៦ នាក់​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​