​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោង​តាម​កាសែត The Sun បានឱ្យដឹងថា គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​បើកចំហ​សម្រាប់​ការវិល​ត្រឡប់​ទៅ​អ៊ីតាលី​វិញ​។ កាសែត​នេះ​រាយការណ៍​ថា ខ្សែប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ ដែល​បាន​ស៊ូទ្រាំ​នឹង​ភាពច្របូកច្របល់​នៅ​ក្លិប​បិសាច​ក្រហម Manchester United និយាយថា អ៊ីតាលី​បាន​ក្លាយជា​ជម្រើស​ពិតប្រាកដ​សម្រាប់​អតីត​តារា Juventus រូបនេះ ដោយ Napoli ត្រូវ​គេ​ជឿជាក់ថា​នឹង​ចាប់​អារម្មណ៍​ក្នុង​ការនាំយក​រូបគេ​មក​។​

​កីឡាករ ផា​ទ្រី​ក ស៊ី​ក (Patrik Schick) របស់ Bayer Leverkusen ត្រូវបាន​រាយការណ៍​ថា​នាំមុខគេ​លើ​បញ្ជី​កីឡាករ​ជំនួស​រ៉ូ​ណាល់ដូ​របស់​អ្នកចាត់​ការទូ​ទៅ​លោក អេ​រិក ថិ​ន​ហាក់ (Erik ten Hag)​។ កាសែត The Daily Mirror និយាយថា បញ្ជី​នេះ​ក៏​មាន​កីឡាករ ចូ​ណាថា​ន ដេវីត (Jonathan David) របស់ Lille និង មូស​សា ដឹម​បេឡេ (Moussa Dembele) របស់ Lyon ផងដែរ​។​

រ៉ា​ហ្វា​អែល ឡេ​អាវ

​កាសែត​នេះ​ក៏​រាយការណ៍​ផងដែរ​ថា Chelsea បាន​ដកខ្លួន​ចេញពី​ការ​ប្រជែង​ដណ្តើម​យក​រ៉ូ​ណាល់ដូ​ដោយ​បង្វែរ​ការយកចិត្តទុកដាក់​របស់​ពួកគេ​ទាំងស្រុង​ទៅលើ​ការតាមប្រមាញ់​មិត្ត​រួម​ក្រុម​ជម្រើស​​ជាតិ​ព័រ​ទុយ​ហ្គាល់​របស់​គេ​គឺ រ៉ា​ហ្វា​អែល ឡេ​អាវ (Rafael Leao) របស់ AC Milan ។ កាសែត​បាន​ដកស្រង់​តាមរយៈ​ទូរទស្សន៍ CBS ដោយ​និយាយថា អ្នក​ចាត់ការ​ទូទៅ​ថ្មី លោក ហ្គ្រា​ហាម ផត​ធឺ (Graham Potter) បានដាក់​ការ​ប្រមាញ់​ទាំងស្រុង​លើ​កីឡាក​រវ័យ ២៣ ឆ្នាំ​រូប​នេះ ដែល​ក្រុម​តោ​ខៀវ​បាន​តាម​ប្រមាញ់​សូម្បី​តែ​មុនពេល​ការមកដល់​របស់​លោក​ផត​ធឺ​ទៅទៀត​៕

រ៉ូ​ណាល់ដូ​អាច​នឹង​ផ្ទេរ​ទៅ Napoli