​ភ្នំពេញ​៖ នៅ​ខែតុលា​នេះ ស្រា​បៀរ Heineken®​សូម​ណែនាំ​យុទ្ធនាការ​ជាស​កល​ថ្មី​បំផុត​របស់ខ្លួន​គឺ ‘The Closer’ ដែល​រំលឹក​អតិថិជន​ឱ្យ​ថ្លឹងថ្លែង​ពេលវេលា​សម្រាប់​ការងារ ក៏ដូចជា​ពេលវេលា​រីករាយ​ក្នុង​ជីវិត​ផងដែរ​។ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត ពួកយើង​ភាគច្រើន​ស្គាល់​អំពី​បរិយាកាស​ការងារ​អន​ឡាញ​និង​ចេះតែ​នៅមុខ​កុំព្យូទ័រ​ជាប់​​យូរ​ម៉ោង​ដែល​រឹតតែ​បង្កអោយមាន​អតុល្យភាព​ជីវិត​ការងារ​។ក្នុងនាម​ជា​ម៉ាក​យីហោ​ដែល​តែង​បង្កើត​ឱកាស​ទំនាក់ទំនង​រួម​ជាមួយគ្នា​ទៅវិញទៅមកស្រា​បៀរ Heineken®​កំពុង​កែខៃ​ស្ថានភាព​នេះ តាមរយៈ​យុទ្ធនាការ ‘The Closer’​ដែល​រំលេច​តាម​ខ្សែភាពយន្ត និង​ឧបករណ៍​គាស់​ដប ដែលមាន​ន័យត្រង់ៗ​ថា «​បិទ​» ការងារ​។​

​ឧបករណ៍​សម្រាប់​គាស់​ដប (The Closer) គឺជា​ឧបករណ៍​គាស់​ដប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ដំណើរការ​ដោយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​យួរដៃ Sleepនៅពេល​គាស់​គម្រប​ដប​។ វា​ផ្តល់​សញ្ញា​ដល់​មនុស្ស​ឱ្យដឹងពី​អ្វីដែល​គេ​មិនដឹងថា​ខ្លួន​ត្រូវការ ពោលគឺ​៖ ស្រា​បៀរ​ដ៏​ត្រជាក់​ល្អ និង​ម៉ោង​សម្រាក​ដ៏​រីករាយ​។ ខ្សែភាពយន្ត​អំពី​យុទ្ធនាការ ‘The Closer’ បង្ហាញ​ពី​អ្នកធ្វើការ​ការិយាល័យ​ជាច្រើនរូប ដែល​នៅតែ​បន្តធ្វើ​ការ​ដាច់​យប់ បន្ទាប់ពី​ម៉ោង​ការងារ​ចប់​។​

​បន្ទាប់មក​អ្នក​នៅក្បែរនោះ​ប្រើ​ឧបករណ៍​សម្រាប់​គាស់​ដប (The Closer) ដោយ​បិទ Wi-Fi​និង​កម្មវិធី​ការងារ​យ៉ាង​មាន​ប្រសិទ្ធភាព ទៅលើ​ឧបករណ៍​ដែល​នៅ​ជុំវិញខ្លួន​ពួកគេ ហើយ​ឱ្យ​ពួកគេ​សម្រាក​ពី​ការងារ​ដើម្បី​មាន​ពេលវេលា​រីករាយ​ជាមួយ​មិត្តភក្តិ​របស់ខ្លួន​។ ឧបករណ៍​សម្រាប់​គាស់​ដប (The Closer) ផ្ទាល់​ជា​និ​មិ​ត្ដ​សញ្ញា​ដ៏​មាន​អំណាច​អាចឱ្យ​អ្នកធ្វើការ​គ្រប់គ្នា បិទ​ឧបករណ៍ ដើម្បី​សម្រាក​នៅពេល​ចប់​ម៉ោង​ធ្វើការ​របស់ខ្លួន​។​

​លោក Loic De Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ដោយសារ​ព្រំដែន​រវាង​ការងារ និង​ពេលវេលា​ផ្ទាល់ខ្លួន​កាន់តែ​តូចចង្អៀត បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩យើង​ចង់​ជំរុញឱ្យមាន​ការសន្ទនា​ចាំបាច់​ឱ្យបាន​ច្រើនអំពី​សារៈសំខាន់​នៃ​ការ​ទប់​ទល់នឹង​សម្ពាធ​សង្គម ដោយ​ស្ថិតក្នុង​ស្ថាន​ភាព​មមាញឹក​រហូត​​និង​លើកទឹកចិត្ត​ឱ្យ​និយោជិត​ដែល​មមាញឹក​ទាំងអស់ ឱ្យ​ផ្តល់​អាទិភាព​ឡើងវិញ​ដល់ពេល​វេលា​សង្គម​និង​លំហែ​ជាមួយ​មនុស្ស​ដែល​សំខាន់បំផុត​របស់ខ្លួន​ផងដែរ​។​»

​ឧបករណ៍​សម្រាប់​គាស់​ដប (The Closer) មាន​ចំនួន​កំណត់ នៅ​ទូទាំង​ពិភពលោក ហើយ Heineken®​នឹង​ផ្តល់ជូន​ឧបករណ៍​សម្រាប់​គាស់​ដប​ទាំងនេះ​ដល់​អតិថិជន​កម្ពុជា​ចំនួន ៥​រូប ដែល​អាច​ប្រាប់​យើង​ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវការ​ឧបករណ៍​នេះ​ក្នុង​ជីវិត​របស់ខ្លួន​។ ព័ត៌មាន​លម្អិត​បន្ថែម​នឹង​ផ្តល់ជូន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​(Facebook) និង​អិន​ស្តា​ក្រាម (Instagram) របស់​ស្រា​បៀរ Heineken®​។​

​ដើម្បី​បង្ហាញថា​ស្រា​បៀរ Heineken® ម៉ឺងម៉ាត់​យ៉ាងណា ក្នុង​ការបន្ដ​ឡើងវិញ​ឱ្យមាន​ទំនាក់ទំនង​សង្គម និង​នាំ​មិត្ត​ភ័ក្តិ​មក​ជុំគ្នា​រីករាយ​នោះ ស្រា​បៀរ Heineken®​សូម​អញ្ជើញ​អតិថិជន​ឱ្យចូល​រួមជាមួយ​យើង​នៅក្នុង​កម្មវិធី ‘Heineken®។

presents EDM Afterlife’ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ នៅ អូ ស៊ី​អាយ ស៊ី (OCIC)​ក៏ដូចជា​ដើម្បី​អបអរ​ពិធីបុណ្យ Halloween ឆ្នាំនេះ​ផងដែរ​។ នេះ​ជា​ហេតុផល​ធំ​បំផុត ដើម្បី​បិទ​កុំព្យូទ័រ​យួរដៃ​ទាំងនោះ​ទុក​ការងារ​ពីរ​បី​ម៉ោង​សិន បន្ទាប់មក​ចេញទៅ​ចូលរួម រាត្រី​ដ៏​អស្ចារ្យ តាមរយៈ​តន្ត្រី​អេ​ឡិច​ត្រូ​និ​ច​ញ័រ​រំ​ញ្ជួ​យ​ដែល​ផ្តល់ជូន​អ្នក​ដោយ DJ duo ជនជាតិ ហូ​ឡង់ Yellow Claw ដែល​គាំទ្រ​ដោយ DJ Snavs ដែល​មកពី​ទីក្រុង​Copenhagen និង Wukong ពី​សិង្ហ​បុរី​។ DJ Maily របស់​កម្ពុជា​យើង នឹងចូលរួម កំដរ​ឆាក​ដែរ ទន្ទឹមនឹង DJ ក្នុងស្រុក​«​លោក​អេ​ឡិច​» Alex Matt Electro ពិធីករ Christ Divah DJ Em និង Lo ។​

​លោក គីម សុភ​ក្រ​បុត្រ ជា​អ្នករៀបចំ​កម្មវិធី EDM Afterlife និង​សហ​ស្ថាបនិក​របស់ EDM Cambodia បាន​លើកឡើងថា​៖«​យើង​ពិតជា​រំភើប​ក្នុង​ការនាំយក Afterlife ត្រឡប់មកវិញ​នៅ​ឆ្នាំនេះ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល ៣​ឆ្នាំកន្លងមក​។​ដោយសារ Afterlife ក៏​អបអរ​ពិធីបុណ្យ Halloween ផងដែរ​យើង​ទន្ទឹង​នឹង​ឃើញ​ថាមពល​នៅលើ​ឆាក​រាំ​ដែល​នាំមក​ជូន​ដោយ​ក្រុម DJ ដ៏​មាន​ទេពកោសល្យ និង​ការឡើង​រាំ​ពី​អ្នកគាំទ្រ​របស់​យើង​។​»

EDM Afterlife នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពី​ម៉ោង ៥ ល្ងាច​តទៅ នៅ អូ ស៊ី​អាយ ស៊ី​(OCIC)(​ជ្រោយចង្វារ​) អាគារ E, F និង G ។ សំបុត្រ​មានតម្លៃ ៣០ ដុល្លារ រហូតដល់​ថ្ងៃទី ២៨ ខែតុលា ឬ ៤០​ដុល្លារ​នៅ​ថ្ងៃ​កម្មវិធី​។ អ្នកចូលរួម​ត្រូវមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ឬ​លើសពីនេះ ហើយ​បាន​ចាក់​វ៉ា​ក់​សាំ​គ្រប់​ដូ​ស​។​ដើម្បី​សម្រាក​ពី​ការងារ និង​ជប់លៀង​នៅក្នុង​កម្មវិធី Heineken® presents EDM Afterlife សូម​ទិញ​សំបុត្រ​របស់លោក​អ្នក​ឱ្យ​ហើយ​នៅថ្ងៃនេះ តាមរយៈ​កម្មវិធី LIVE. by Wonderpass ដោយ​ចុច​ត្រង់នេះ​៖https://wonderpass.asia/widgets/Afterlife_22 ។​សម្រាប់​ព័ត៌មាន​បន្ថែម​​អំពី Afterlife សូម​ចូលទៅ​កាន់​៖ https://www.facebook.com/CambodiaEDMសម្រាប់​ព័ត៌មាន​បន្ថែម​អំពី Heineken® និង​យុទ្ធនាការ​ ‘The Closer’ សូម​ចូលទៅ​កាន់​៖https://www.heineken.com/global/en/thecloser​៕Ph