ដោយ៖តារារិទ្ធ(កំពង់ឆ្នាំង)៖នៅរសៀលថ្ងៃទី២៥ ខែតុលា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំងចំនួន ១,៤៣០ នាក់ ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថាថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តដ៏ឧត្តង្គឧត្តមបំផុតដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចំណាយពេលដ៏មមាញឹកនិងមានតម្លៃអញ្ជើញចុះសំណេះ សំ ណាលសួរសុខទុក្ខក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលជាទីបំផុត។

លោកអភិបាលខេត្ត បានជម្រាបសម្តេចតេជោនិងអង្គពិធីទាំងមូលនូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធព័ត៌មានមន្ត្រីរាជការ,ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ, ការងារយុទ្ធនាការដកហូត និងគ្រប់គ្រងដីតំបន់៣ ជុំវិញបឹងទន្លេសាប,ការងារកាត់ឆ្វៀលផ្ទៃដីជូនប្រជាពលរដ្ឋ, ការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, ការងារផ្សព្វផ្សាយទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនិងការងារបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ។

លោកអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាមន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តមានចំនួន ៦,៨៦៧នាក់ (ស្រី ៣,០០៧នាក់) ។ ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខសណ្តាប់ធ្នាប់សា ធារណៈ រដ្ឋបាលខេត្ត ក្រុង ស្រុក បានអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពនិងការអភិវឌ្ឍ តាមរយៈយន្តការក្រុម ប្រឹក្សា គណៈអភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការនានារបស់ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ។

លោកអភិបាលខេត្តក៏បានជម្រាបពីយុទ្ធនាការដកហូតនិងគ្រប់គ្រងដីតំបន់៣ជុំវិញបឹងទន្លេសាបផងដែរ ។ ក្នុងនោះការចុះអនុវត្តយុទ្ធនាការដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបមានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនពលរដ្ឋសរុបចំនួន ៧, ៥៣១គ្រួសារលើផ្ទៃដីសរុបមានទំហំ ៣០,៥៨៩ ហិកតា។

ការងារកាត់ឆ្វៀលផ្ទៃដីជូនប្រជាពលរដ្ឋវិញដោយអនុវត្តន៍តាមតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងក្រោម ការដឹកនាំផ្ទាល់ពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជន បទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានសិក្សាស្នើសុំកាត់ឆ្វៀលផ្ទៃដីតំបន់៣និង កែសម្រួលព្រំប្រទល់តំបន់៣នៅភូមិសាស្រ្ត ឃុំផ្លូវទូកនិងឃុំសំរោងសែន។

ដោយឡែកការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការវិញលោកអភិបាលខេត្តបានឱ្យដឹងថាបានជំរុញឱ្យដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនិងដោះស្រាយសំណូមពរនានា ជូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងាររដ្ឋបាលខេត្ត បានធ្វើការដោះស្រាយតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំងមានសរុប ចំនួន ១,០០៨ ករណីបានសម្របសម្រួលដោះស្រាយបញ្ចប់ចំនួន ៩១៤ ករណី និងនៅសេសសល់ ក្រុមការ ងារកំពុងបន្តចុះដោះស្រាយជាបន្តបន្ទាប់ទៀត។

ការងារផ្សព្វផ្សាយទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទវិញគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពាក់ព័ន្ធការនេសាទនៅរដូវត្រីពង ការហាមឃាត់ប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និង បានផ្សព្វផ្សាយចលនាឱ្យអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចក្រុមប្រតិបត្តិការចម្រុះចុះបង្ក្រា បបទល្មើសជលផលក្នុងភូមិសាស្រ្តបានដកហូតនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។

ការងារបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធិ បានអះអាងថារដ្ឋបាលខេត្ត បានចាត់វិធានការរដ្ឋបាលធ្វើកិច្ចសន្យាបិទទីតាំងល្បែង ស៊ីសងគ្រប់ប្រភេទក្នុងនោះមានទីតាំងលេងល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណនិងទីតាំងលេងល្បែភ្នាល់ផ្សេងៗនៅក្នុងខេត្ត ៕