ដោយៈ ជា សីហៈ/ភ្នំពេញៈ រឿង “មហា ភារត ” នឹងបង្ហាញនៅមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាពនៅពេលខាងមុខ នេះបើតាមការអះអាងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

ពាក់ព័ន្ធនឹងផ្ទាំងទស្សនីយភាពនេះ លោក ស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជា ប្រធានអនុគណៈកម្មការ ទស្សនីយភាព មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព បានអញ្ជើញមកមើលការហាត់សមស្នាដៃល្ខោនចម្រុះ រឿង “មហា ភារត ” និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។

លោកស្រី ម៉ិញ កុសនី បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនីទាំងអស់ដែលមានស្មារតី យកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការហាត់សមល្ខោនចម្រុះនេះដើម្បីសម្តែងជូនទស្សនិកជនក្នុងគោលបំណងផ្សព្វផ្សាយនូវទម្រង់វប្បធម៌ដ៏ល្អផូរផង់ ជូនដល់ទស្សនិកជនជាតិ និងអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ៕ P / N