ដោយ៖តារារិទ្ធ(កំពង់ឆ្នាំង)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែ តុលា ស្អែកនេះនឹងអញ្ជើញចែកស្រូវពូជ ស្បៀ ងអាហារ និង ថវិកា ជូនប្រជាកសិករចំនួន ៣,៤៦០ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកំពង់ឆ្នាំង ។ គ្រួសារនីមួយៗនឹងទទួលបានស្រូវពូជទម្ងន់១០០គីឡូក្រាម, អង្ករ៥០ គីឡូក្រាម,មីមួយកេសធំ ស្មើ៦ កេសតូច, ត្រីខមួយកេសធំស្មើនឹង ១០០ កំប៉ុង និង ថវិកា ២០ ម៉ឺនរៀល ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាគ្រោះទឹកជំនន់ពីទន្លេបណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋមានចំនួន៥ស្រុករួមមានស្រុកបរិបូណ៌ ស្រុ កជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និង ស្រុករលាប្អៀរ។ប៉ះពាល់ប្រជាកសិករចំនួន ៣,៤៦០ គ្រួសារបង្កឱ្យខូចខាតដំណាំស្រូវលើផ្ទៃដីសរុបចំនួន២,៦១០ហិកតា ស្មើនឹង ១.៨០ភាគរយនៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ។ តែទោះយ៉ាងណាផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបានទាំងអស់។ទឹកជំនន់នេះបង្កឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពល រដ្ឋសរុបចំនួន ៦ក្រុង/ស្រុក ២៩ឃុំ សង្កាត់ ៩៧ភូមិ ស្មើនឹង១១,៤៧៩គ្រួសារក្នុងនោះមាន ៧៩៤ គ្រួសារបានជម្លៀសទៅផ្ទះសាច់ញាតិនិងទីទួលសុវត្ថិភាពនៅក្នុងហេតុការណ៍នេះមិន មានរងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងផងដែរថារដ្ឋបាលខេត្តបានផ្ដល់អំណោយជាស្បៀងអាហារជាព្រះរាជអំណោយព្រះមហាក្សត្រនិងអំណោយរបស់សម្តេចតេ ជោ ហ៊ុន សែននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងសប្បុរសជននានាជូនប្រជាពលរដ្ឋរងគ្រោះបានចំនួន ៤,៥៨៤ គ្រួសារ។

បេសកកម្មចែកស្រូវពូជជូនកសិករមិនបញ្ចប់ត្រឹមខេត្តកំពង់ឆ្នាំងនោះឡើយសម្តេចតេជោហ៊ុន សែន នឹងបន្តអញ្ជើញចែកស្រូវពូជជូនកសិករនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ខែតុលា ហើយនៅខេត្តព្រៃវែងនាថ្ងៃទី៣០ ខែតុលា ចុងសប្តាហ៍នេះ៕