សេចក្តីថ្លែងការណ៍របស់ ប្រធានអាស៊ាន
ស្តីពីការកើនឡើង នៃអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ  រួមទាំងការបំផ្ទុះគ្រាប់បែក នៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នា ក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយ ប្រហារ តាមអាកាស នៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិល ដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ យើងមានក្តីសង្វេគជាពន់ពេក ចំពោះកំណើនអ្នកស្លាប់ និងរបួស កាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។