ដោយៈ តារារិទ្ធ/ កំពង់ឆ្នាំងៈ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ អស់រយៈពេល ៦ ថ្ងៃហើយ កម្ពុជាមិនមានឆ្លងកូវីដ-១៩ ។

សម្តេចបានបន្តថាៈ ជិត ៧ ខែហើយ ដែលកម្ពុជា គ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ វាជាជោគជ័យធំណាស់ សម្រាប់កម្ពុជាយើង។ ប៉ុន្តែយើង ក៏មិនត្រូវភ្លេចការពារខ្លួននោះទេ ព្រោះកូវីដ មិនភ្លេចយើងទេ។ យើងអាចភ្លេចកូវីដបាន តែកូវីដ-១៩ មិនអាចភ្លេចយើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ ក្នុងពេលសម្ដេចបានអញ្ជើញចែកស្រូវពូជ ស្បៀងអាហារ និង ថវិកា ជូនប្រជាកសិករ ចំនួន ៣.៤៦០ គ្រួសារដែលរងគ្រោះ ដោយទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង៕/V