​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​អាចមាន​រឿង​រាវ​ឱ្យ​សប្បាយចិត្ត និង​មានរឿង​រាវ​ល្អៗ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បញ្ហា​ប្រាក់កាស និង​សុខ​ភាពមិន​ចោទ​ជា​បញ្ហា​ទេ តែ​យ៉ាងណា​បញ្ហា​ផ្លូវចិត្ត​មិនទាន់​ធូរស្បើយ​នៅឡើយ​ទេពី​ព្រោះថា​ការតានតឹង​នៅតែ​កើតមាន​។​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បើ​ថយក្រោយ​នោះ​ក៏​លឿន​វិញ​ដែរ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ធ្វើ​អ្វីមួយ​ពេញទី​បាន​ហើយ​។​សម្រាប់​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង ១១,០០-១២,៥៩​វិនាទី​ថ្ងៃត្រង់​។​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្តច្រើន​ពេក​បើ​ពុំ​នោះទេ​កើត​មានតែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យមាន​ការប្រែប្រួល​ទាំង​ខាង​អារម្មណ៍ និង​កិច្ចការងារ​មួយចំនួន​។​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​បើ​ជួប​បញ្ហាលំបាក​នឹង​បាន​ធូរស្រាល ហើយ​រឿង​រាវ​ខ្លះ​ដែល​អាក្រក់​អាច​ប្រែ​មក​ល្អ​វិញ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្លឹង​លើ​កិច្ចការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​នោះ​នឹង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ឡើង​ជាក់​ជាពុំខាន​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​ពុំ​សូវ​ឆ្លើយតប​ប៉ុន្មាន​ឡើយ​។​ការប្រកប​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​នាំ​មានរឿង​រាវ​មិនចេះចប់ មិនចេះហើយ ។​នៅថ្ងៃនេះ​មិន​ផ្តល់់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​ដែល​សំខាន់ ឬ​បើ​ប្រកបការងារ​ខាងក្រៅ​ព្រោះ​តែង​តែង​រាំងស្ទះ និង​ពិសេស​ងាយ​បាត់បង់​ប្រាក់កាស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់​ប្រសើរ​ជាង​មុន ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង ធ្វើ​អ្វី​តែងមាន​បញ្ហា​យាយី​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​តែង​ខកបំណង​ខ្លះៗ​នាំ​មិនសូវ​សុខ​ស្រួល​ចិត្ត​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ភ្លាំងភ្លាត់ ឬ មាន​កំហុសឆ្គង​នោះ​ឃើញថា​នឹង​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕