​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​និយាយ​នៅក្នុង​ការវិភាគ​មួយ​ថា​ការ​ឆ្លងកូវី​ដ​១៩​ជា​សកល​ប្រចាំថ្ងៃ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​បន្តិច​ម្តងៗ​រហូត​​ដល់​ប្រហែល ១៨,៧ លាន​ករណី​នៅ​ត្រឹម​ខែ​កុម្ភៈ ពី​ចំនួន ១៦,៧ លាន​ករណី​ជា​មធ្យម​ប្រចាំថ្ងៃ ដែល​ជំរុញ​ដោយ​ខែ​រដូវរងា​នៃ​អឌ្ឍគោល​ខាងជើង​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា ការឆ្លង​តិចជាង​មុន​យ៉ាង​ឆ្ងាយ​ត្រូវគេ​រំពឹងថា​នឹង​កើតឡើង​បើ​ធៀប​នឹង​ការឆ្លង​ប្រចាំថ្ងៃ​នៃ​រដូវរងា​កាលពី​ឆ្នាំមុន ដែល​មាន​ការឆ្លង​ប្រហែល ៨០​លាន​ករណី​​នៅក្នុង​ខែ​មករា ដែល​ជំរុញ​ដោយ​ការរីក​រាលដាល​យ៉ាង​រហ័ស​នៃ​មេរោគ​អូ​មី​ក្រុង​។​

​វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខភាព (IHME)​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​និយាយថា ការកើនឡើង​នៃ​ករណី​ឆ្លង​មិន​រំពឹង​បង្ក​ឱ្យ​មាន​ការកើនឡើង​ការស្លាប់​នោះ​ទេ​។​

​វិទ្យាស្ថាន​បាន​ព្យាករណ៍​ថា ការស្លាប់​ប្រចាំ​ថ្ងៃ​ជា​សកល​នឹង​មាន​ជា​មធ្យម ២.៧៤៨ នាក់​នៅ​ថ្ងៃទី ១ ខែ​កុម្ភៈ​ធៀប​នឹង​បច្ចុប្បន្ន​ប្រហែល ១.៦៦០ នាក់​។ ក្នុង​ខែមករា ការស្លាប់​មាន​ចំនួន​១១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

IHME បាន​ប៉ាន់ប្រមាណ​ថា ការឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​នឹង​កើនឡើង​ពី​មួយ​ភាគ​បី​ទៅ​ជាង​មួយ​លាន​នាក់ ដែល​ជំរុញ​ដោយ​ការ​ត្រឡប់​ទៅ​សាលារៀន​វិញ​របស់​សិស្ស និង ការជួបជុំ​គ្នា​ក្នុងផ្ទះ ដែល​ទាក់ទង​នឹង​អាកាសធាតុ​ត្រជាក់​។​

​វិទ្យាស្ថាន​បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី ២៤ តុលា​ថា ការកើនឡើង​ករណី​ឆ្លង​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ឈាន​ដល់​កម្រិត​កំពូល​រួចទៅហើយ​។ IHME រំពឹង​ថា​ករណី​ឆ្លង​នៅ​ទីនោះ​នឹង​ធ្លាក់​ចុះ​ជាង​មួយ​ភាគ​បី​មក​នៅត្រឹម​ប្រហែល ១៩០.០០០ នាក់​នៅ​ត្រឹម​ខែកុម្ភៈ​។​

​របាយការណ៍​បានបង្ហាញ​ថា​ការកើនឡើង​ករណី​កូវី​ដ​ថ្មីៗ​នេះ​នៅ​អាល្លឺម៉ង់​អាច​បណ្តាលមកពី​អនុ​មេរោគ​បំប្លែង​អូ​មី​ក្រុង BQ.1 ឬ BQ.1.1 ហើយ​ទំនងជា​នឹង​រីក​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ទ្វីបអឺរ៉ុប​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​៕

IHME បាន​ប៉ាន់ប្រមាណ​ថា ការឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​នឹង​កើនឡើង​ពី​មួយ​ភាគ​បី​ទៅ​ជាង​មួយ​លាន​នាក់​