​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រញ្ជួយ​តូចៗ​តាម​ក្រោយ​បាន​អង្រួន​ហ្វីលីពីន​ខាងជើង​កាលពី​ដើម​ថ្ងៃ​ពុធ​ទី​២៦​តុលា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​រញ្ជួយ​ដី​ខ្លាំង​មួយ​បាន​បង្ក​អោយ​របួស​មនុស្ស​យ៉ាង​តិច​ប្រាំ​​មួយ​នាក់​និង​បង្ក​ការខូចខាត​ធំដុំ​ដល់​មន្ទីរពេទ្យ​មួ​យ​និង​ព្រះវិហារ​ជា​ច្រើន​។​

​រញ្ជួយ​កំលាំង​៦,៤​រិ​ច្ឆ​ទ័របាន​វាយប្រហា​រទី​ប្រជុំជន​តំបន់ភ្នំ​ដូ​ឡូ​រ៉េ​ស​( Dolores)​ក្នុង​ខេត្ត​អា​ប្រា​(Abra)​កាលពី​យប់​ថ្ងៃ​អង្គារ និង​តាម​ពីក្រោយ​ដោយ​រញ្ជួយ​តូចៗ​ជាច្រើន​នៅក្នុង​យប់​ដដែល​។​

​រ៉ុន សេ​គ្វែ​រ៉ា​(Ron Sequerra)​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បាន​និយាយថា​«​យើង​បាន​លាក់​ខ្លួន​ក្រោម​តុ​និង​គ្រួសារ​របស់​ខ្ញុំ​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ក្រោយ​រញ្ជួយ​ឈប់​។​ពួក​យើង​ត្រូវ​បាន​ដាស់​អោយ​ភ្ញាក់​ពី​ដំណេក​​ដោយ​រញ្ជួយ​ដីខ្លាំង​»​។​

​លោក​បាន​បញ្ជាក់ថា មនុស្ស​ប្រាំមួយ​នាក់​បាន​រងរបួស​នៅ​ទីប្រជុំជន​ឡា​ហ្កា​យ៉ាន​(Lagayan)​។​

​ការិយាល័យ​ចៅហ្វាយក្រុង​ឡា​ហ្កា​យ៉ាន​និង​អាគារ​សាលារៀន​មួយ​បាន​បិទ​ក្រោយ​រញ្ជួយ​ដី​នាំអោយ​ប្រេះ​ជញ្ជាំង​និង​បែក​កញ្ចក់​បង្អួច​។​

​ពួក​មន្ត្រី​រំពឹងថា​នឹង​មាន​ការខូចខាត​ច្រើន​ចេញពី​រញ្ជួយ​កំលាំង​៦,៤​រិ​ច្ឆ​ទ័​រដែល​វាយ​ប្រហារខាង​ជើង​ប្រទេស​កាលពី​យប់​ថ្ងៃ​២៥​តុលា​៕

​នៅ​ទីក្រុង​បា​តាក់​(Batac)​ក្នុង​ខេត្ត​អ៊ី​ឡូកូ​ស​(Ilocos)​ក្បែរ​ខាង អ្នកជំងឺ​បាន​ចេញពី​អាគារ​និង​ចំណាយ​ពេល​មួយ​យប់​នៅ​កណ្តាលវាល​ក្រោយ​បាក់​ពិ​ដាន​នៅ​បន្ទប់​ជា​ច្រើន​នៃ​អាគារ​មន្ទីរពេទ្យ​ដោយសាររញ្ជួយដី