ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានប្រាប់ឲ្យដឹងថាៈ ការប្រកួតជ្រើសរើសជើឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២២ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ មាន ១៣វិញ្ញាសា ជាផែនការដាក់ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជា ហើយការប្រកួត មានកីឡាករ-កីឡាការិនី ៦៤ នាក់ គណៈកម្មការបច្ចេកទេស ៣៣ នាក់ និងមន្ត្រីស្ម័គ្រចិត្ត មួយចំនួនទៀត ។

លោកអគ្គលេខាធិការ បានបន្តថាៈ ផែនការមេចុងក្រោយ ដែលយើងត្រូវដណ្តើមឲ្យបាន មេដាយមាស ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023នៅកម្ពុជា។​ យើងបានប្តេជ្ញា ធ្វើឲ្យបាន មុននឹងធ្វើឲ្យបាន លោកបានដាក់ផែនការ កីឡាករ កីឡាការិនី ច្បាស់លាស់ ច្រើនហើយ ចំណែកមួយក្រុមទៀត លោកបានបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសចិន ព្រមទាំងធ្វើតេស្តិ៍ប្រកួតបានច្រើនដែរ។ ទោះបីយ៉ាងនេះក្តី លោកមានសង្ឃឹមថា កីឡាករ កីឡាការិនី កាយសម្ព័ន្ធកម្ពុជា នឹងទទួលបានលទ្ធផលល្អ ពេលត្រឡប់វិញ នៅពេលការ ប្រកួតកីឡា SEA GAMES 2023។

ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រៀបចំការ ប្រកួតជ្រើសរើសជើឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ និងពានរង្វាន់លោកបណ្ឌិត ថោ0ង ខុន លើកទី៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ។

សហព័ន្ធ ដាក់ចំនួន ២ វិញ្ញាសាធំៗ គឺវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទិកបុរស (Men Artistic Gymnastics) ដោយចែកចេញជា ៨ វិញ្ញាសាតូចទៀត និងវិញ្ញាសាកាយសម្ព័ន្ធ អាអេរ៉ូប៊ិក បុរស នារី (Menand women Aerobic Gymnastic) ចែកចេញជា ៥ វិញ្ញាសាតូចទៀត ។

សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវបានធ្វើឲ្យគេស្រឡាំងកាំង បន្ទាប់ពីដណ្ដើម
បានមេដាយ នៃការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងការប្រកួតកាយសម្ព័ន្ធ ទ្វីបអាស៊ី នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាពេលថ្មីៗ មកនេះ៕ V / N