ដោយ៖តារារិទ្ធ(កំពង់ឆ្នាំង)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងសារឲ្យដឹងនេះព្រឹកថ្ងៃទី ២៦ ខែតុលា នេះថា៖គណបក្ស ភ្លើងទៀនអាចប្រឈមមុខផ្លូវច្បាប់ដោយសារមានការជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាអតីតប្រធានបក្សប្រឆាំងមួយនេះដែលកំពុងរស់នៅប្រទេសបារាំង។សម្ដេចតេជោ ព្រលយសម្តីបែបនេះនៅក្នុងពិធីសំណេះសំណាលនិងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យសមាជិកសមាជិកាគណបក្សភ្លើងទៀនឆាប់ចាកចេញពីបក្សមួយនេះបើសិនជាមិនចង់ជាប់បញ្ហាក្តីក្ដាំ ។ សម្តេចនាយករដ្ឋមន្រ្តីបានអះអា ងថាមានសំឡេងសន្ទនាក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំបក្សភ្លើងទៀននិងលោក សម រង្ស៊ី ដែលខ្សែអាត់សម្លេងនេះកំពុងនៅក្នុងដៃសម្ដេច។ សម្តេចបានលើកឡើងថាសម្តេចបាន ដឹងថាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនកំពុងសង្ស័យទៅលើឈ្មោះ តុ វាន់ចាន់​ ដែលជាអតីតតំណាងរាស្រ្តដែលជាអ្នកថតសំឡេង។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖«ឥឡូវខ្ញុំសូមយកឱកាសនេះនិយាយដោយត្រង់ជូនចំពោះឯកឧត្តម ទាវ វណ្ណុល, ឯកឧត្តម ថាច់ សេដ្ឋា, ឯកឧត្តម សុន ឆ័យ ដែលជាមេដឹក នាំគណបក្សភ្លើងទៀនសូមចេញមកបញ្ជាក់អះអាង តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវឬមិនត្រឹមត្រូវយើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឱ្យបានច្បាស់ថាតើ ការប្រមាថព្រះមហាក្សត្រនិងចាត់ទុកព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិចនិងជាជនក្បត់ជាតិតើត្រឹមត្រូវឬទេ?សង្ឃឹមថា ឯកឧត្តម សុន ឆ័យ ,ឯកឧត្តម ទាវ វណ្ណុល, ឯកឧត្តម ថាច់ សេដ្ឋា និងបញ្ជាក់ជូនជនរួមជាតិឲ្យបានជ្រាប ហើយសូមសមាជិកសមាជិកានៃគណបក្សភ្លៀងទៀនទាំងឡាយសូបចាំពិនិត្យមើល តើមេដឹកនាំគណបក្សមានលទ្ធ ភាពចេញមកអះអាងអំពីបញ្ហាទាក់ទងការប្រមាថព្រះមហាក្សត្រនេះឬទេ? »។

សម្តេចតេជោបានបញ្ជាក់ថារឿងនេះមិនមែនជារឿងតូចតាចហើយមិនមែនជារឿងលេងសើចនោះទេ សមាជិកគណបក្សភ្លើងទៀនគួរតែត្រូវផ្តាច់ខ្លួនឱ្យបានស្រូតបំផុតតាមដែល អាចធ្វើបានដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ព្រោះនេះជាមុខសញ្ញា ជាគោលដៅព្រោះកម្លាំងម្ខាងគឺគេសម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាលប៉ុន្តែទៅជាមួយគ្នាក្នុងការផ្តួល រំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តម ថាច់​ សេដ្ឋា , ឯកឧត្តម សុន ឆ័យ , ឯកឧត្តម ទាវ វណ្ណុល ថាខ្សែអាត់ទាំងប៉ុន្មានបានស្ថិតនៅក្នុងដៃ របស់ខ្ញុំរួចស្រេចទៅហើយជាពិសេសការប្រជុំតាមអនឡាញដែលមានអង្គប្រជុំនៅអាមេរិក បារាំង និង នៅក្នុងស្រុកខ្មែរ ។ សម្តេចបានដឹងថាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនកំពុង សង្ស័យទៅលើឈ្មោះ តុ វាន់ចាន់​ ដែលជាអតីតតំណាងរាស្រ្តដែលជាអ្នកថតសំឡេង ។ ក៏ប៉ុន្តែវិធីយករបៀបណាលោកក៏ត្រូដឹងដែរហើយ ខ្ញុំក៏បានដឹងដែរថាមានភ្ញាក់ងារមួយបាន បញ្ជូនខ្សែអាត់នេះបញ្ជូនទៅអស់លោករួចហើយ ហើយសម្តេចក៏បានទទួលសំឡេងរបស់លោក អេង ឆៃអ៊ាង ដែលសន្ទនាជាមួយអ្នកនៅក្នុងប្រទេសដើម្បីរៀបចំបេក្ខភាពគណបក្ស ភ្លើងទៀននៅខេត្តរតនគិរីផងដែរគែមាននៅក្នុងដៃរួចអស់ហើយ ។ សម្តេចថ្លែងថាច្បាប់ស្តីពីគណបក្សនយោបាយគឺចែងមិនឱ្យមានទំនាក់ទំនងជាមួយទណ្ឌិតនោះទេ។

គួរបញ្ជាក់ថាមាត្រា ១៨ថ្មី ស្តីពីគណបក្សនយោបាយបានចែងថាពលរដ្ឋទាំងពីរភេទដែលមានសញ្ជាតិខ្មែរពីកំណើតនិងមានអាយុយ៉ាងតិច ២៥ឆ្នាំអាចធ្វើជាប្រធានឬអនុប្រធាន នៃគណបក្សនយោបាយឬធ្វើជាសមាភាពអង្គការដឹកនាំនៃគណបក្សនយោបាយបាន ។ ប្រធាននិងអនុប្រធាននៃគណបក្សនយោបាយនិងសមាភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយកឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយមិនត្រូវជាបុគ្គលទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយគ្មានការព្យួរទោសឡើយ…។

ត្រង់ចំណុចនេះទើបសម្ដេចតេជោ ហ៊ុន សែន អះអាងថាគណបក្សភ្លើងទៀនអាចប្រឈមមុខច្បាប់​ដោយសារលួចមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្ស ដែលកំពុងជាប់ទោសទណ្ឌហើយស្នាក់នៅក្រៅប្រទេសនេះ។

សម្តេចមានប្រសាសន៍ថា «ដូច្នេះចំណុចនេះគ្រាន់តែប្រាប់អ្នកឯងឱ្យបានដឹងថាតម្រុយឆ្ពោះទៅរក​ដំណាក់កាលមួយដែលកំពុងប្រឈមសម្រាប់អ្នកឯងដូច្នេះអ្វីដែលអ្នកឯងគួរធ្វើ ត្រូវតែបញ្ជាក់ឲ្យបានច្បាស់តើការអះអាងរបស់ សម រង្ស៊ី ថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិ ហើយថាកាលពីឆ្នាំកន្លងទៅតែងតែមានការប្រ មាថព្រះមហាក្សត្រជារឿងត្រឹមត្រូវឬមិនត្រឹមត្រូវ ? ចំណុចនេះខ្ញុំចង់បាននូវការធានាមួយពីអស់លោក ​»។

សម្តេចបានប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀនកុំឱ្យមានការយល់ច្រឡំថានេះជាការគំរាមកំហែងប៉ុន្តែអស់លោកត្រូវដឹងថាសម្តេចជារាជរដ្ឋាភិបាលដែលត្រូវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារព្រះមហាក្សត្រ ​ការពាររាជានិយម ការពាររាជបល្ល័ង្គខ្ញុំមិនអាចឲ្យអ្នកបំពានបានទេ ខ្ញុំមានសិទ្ធិចោទចេញជាសំណួរសម្រាប់សួរទៅអស់លោកអ្នក ព្រោះវាស្ថិតនៅ ក្នុងបញ្ហាទាក់ទងការសង្ស័យអំពីការធ្វើភេរវកម្ម បង្កចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនិងផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ ។ អញ្ចឹងអស់លោកកុំចោទថានេះគឺជាការ គំរាមគំហែងបំភិតបំភ័យចំពោះគណបក្សដ៏ទៃ ។

សម្តេចបញ្ជាក់ថា «បើកុំតែមានសេចក្តីថ្លែងការណ៍របស់អាម្សៀនឹងវាក៏គ្មានរឿងអីកើតឡើងដែរ »។ សម្តេចបានកត់សម្គាល់ថាពេលនេះលោក​ សម រង្ស៊ី បានកាត់វីដេអូចេញដោ យទុកនៅសល់ត្រឹមប្រមាណ ២០ នាទីប៉ុណ្ណោះដោយកាត់ចេញនូវចំណុចដែលជេរប្រមាថព្រះមហាក្សត្រ ហើយបង្ហោះតាមហ្វេសប៊ុកឡើងវិញ ។ ប៉ុន្តែសម្តេចបញ្ជាក់ថានៅពេលដែល ទណ្ឌិតនេះចាប់ផ្តើម Live ភ្លាមវីដេអូត្រូវបានគេយកទុកបាត់ទៅហើយហើយគេក៏បានសិក្សារួចទៅហើយលើទិដ្ឋភាពផ្លូវច្បាប់ ។

សម្តេចសង្ឃឹមថាដោយការគោរពរបស់សម្តេចចំពោះឯកឧត្តម ទាវ វណ្ណុល ,ឯកឧត្តម ថាច់ សេដ្ឋា និង ឯកឧត្តម សុន ឆ័យ សង្ឃឹមថាឯកឧត្តមនឹងធ្វើការឆ្លើយតបដោយសមហេតុ សមផលជាមួយនឹងសំណូមពរបែបនេះដើម្បីរាជរដ្ឋាភិបាលងាយប្រកាន់យកឥរិយាបទចំពោះពួកឯកឧត្តមនិង មេដឹកនាំ និងមនុស្សនៅក្នុងគណបក្សភ្លើងទៀនផងព្រោះនេះជា ផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាលផង និង ជាផែនការប្តូររបប ដែលអាមេក្លោងមួយនេះវាធ្លាប់តែនិយាយកន្លងទៅ ។

សម្តេចបានគូសបញ្ជាក់ថា«ហេតុអ្វីបានខ្ញុំចោទសួរដោយសារតែអាភ្លើងទៀននេះវាបង្កើតដោយអាមួយហ្នឹង(សម រង្ស៊ី )អញ្ចឹងទេតើអ្នកឯងពាក់ព័ន្ធអី អញ្ចឹងវាជាកូនរបស់អាមួយ ហ្នឹងអញ្ចឹងវាផ្តាច់គ្នាហើយនៅ?បញ្ហានៅត្រង់កន្លែងហ្នឹង ខ្ញុំសង្ឃឹមថាអស់លោកនឹងឆ្លើយតប » ។ ហើយក្រៅពីចោទសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនសម្តេចតេជោក៏បានចោទ សួរទៅអង្គការក្រៅរដ្ឋាភិបាលមួយចំនួន តើអស់លោកមានយោបល់យ៉ាងម៉េច ចំពោះការជេរប្រមាថព្រះមហាក្សត្របែបនេះ ? ប៉ុន្តែខ្ញុំជឿថាក្នុងចំណោមអង្គការដែលប្រឆាំងរាជ រដ្ឋាភិបាលគឺមិននឹងអះអាងនោះទេ ? ព្រោះគេក៏ចូលរួមចំណែកចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងប្តូររបបរាជានិយមនេះផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតបឬថ្កោលទោសចំពោះ សម្តីប្រមាថរបស់ទណ្ឌិត សម រង្ស៊ី លើព្រះចេស្តាព្រះមហាក្សត្រនិងនាំគ្នាចាកចេញទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយព្រោះធ្លាប់ពាក់ព័ន្ធនឹងជនក្បត់ជាតិ ៣ជំនាន់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំក៏សូមបញ្ជាក់អ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំក្តី ជាជំទប់ក្តី ជាសមាជិកអាចចាកចេញមកដើម្បីនឹងនិយាយផ្ទាល់ខ្លួន (ឆ្លើយតបចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៊ី) ព្រោះធ្វើការជាមួយគណបក្សប្រជាជន ព្រោះកន្លែងខ្លះមាន ៧ កៅអី ហើយគណបក្សប្រជាជនមាន ៦ កៅអីគណបក្សភ្លើងទៀនមាន១ កៅអី ,ឥឡូវបើ ៦ នាក់ការពារព្រះមហាក្សត្រ ម្នាក់ឯងអត់ការពារព្រះមហាក្សត្រតើត្រូវធ្វើម៉េច ? ហើយខ្ញុំធានាថាគ្មានមានការដោះដូរណាមួយ អាចធ្វើទៅរួចទេ បើរដ្ឋមន្ត្រីមហាផ្ទៃ ស ខេង មិនព្រមដោះដូរព្រោះនេះគឺជាសិទ្ធិដើម្បីការពារព្រះមហាក្សត្រ »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀនសូមកុំបារម្ភរឿងគេដេញចេញពីតំណែងចំពោះការនិយាយថ្កោលទោសទណ្ឌិតសម រង្ស៊ីដែលបានប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប។សូមសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀនត្រូវស្វែង យល់ឱ្យច្បាស់ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើព្រះចេស្តាព្រះមហាក្សត្រ ម្តងហើយម្តងទៀត ហើយការចេញមុខមកថ្កោលទោសជនក្បត់ជាតិរូបនេះវាគឺជាសិទ្ធិ ការពារព្រះមហាក្សត្រពីសំណាក់ប្រពលរដ្ឋខ្មែរគ្រប់រូប ។ អញ្ចឹងទេបញ្ហាដោះដូរបានមិនមែនគ្រាន់តែអ្នកឯងដេញចេញពីបក្សទេគឺបញ្ហាស្ថិតនៅត្រង់ថាសម្តេចក្រឡាហោម ស ខេង ចុះហត្ថលេខាឱ្យដូរឬអត់ បើទោះបី គ.ជ.ប សម្រេចយ៉ាងម៉េចក៏ប៉ុន្តែក៏សូមបញ្ជាក់រឿងនេះវាទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រ ជេរព្រះមហាក្សត្រ ចោទព្រះមហាក្សត្រ ដូច្នេះសមាជិក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀនអាចចាកចេញរក្សាតួនាទីនៅក្នុងនោះដោយរដ្ឋមន្ត្រីមហាផ្ទៃមិនចុះហត្ថលេខាឱ្យធ្វើការផ្លាស់ប្តូរ។

ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅសមាជិកសមាជិកាក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនថាប្រសិនករណីខ្លួនត្រូវបានបណ្តេញចេញគណបក្សជុំវិញការ ចេញមុខមកថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះមហាក្សត្រ នោះសូមបញ្ជាក់ទៅវិញថាការបណ្តេញចេញនេះគឺខុសព្រោះអ្វីដែលខ្លួនបាន និយាយគឺរឿងការពិត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា៖ «ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្សនឹងមិនតបតទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើការតបត បណ្តាគណបក្សនយោបាយនានាៗរាប់ទាំងគណបក្សភ្លើងទៀនផងដែរ ត្រូវតែធ្វើការតបតដើម្បីការពារព្រះមហាក្សត្ររបស់យើង យើងមិនអាចនៅស្ងៀមបានទេលើរឿងនេះហើយ រឿងនេះវានឹងក្លាយជាសំណុំរឿងដ៏ស៊ាំញាំហើយមានលទ្ធភាពដែលបក្សខ្លះអាចរលាយក៏អាចថាបានប្រសិនបើគេធ្វើសកម្មភាពស្របតាមសកម្មភាពរបស់ជនក្បត់»។

សម្តេចតេជោបានបន្តថា«ដំណើរការលទ្ធិប្រជាធិបតេយ្យមិនអាចឱ្យអ្នកឯងប្រមាថលើព្រះមហាក្សត្របាននោះទេហើយក៏មិនអាចឱ្យអ្នកឯងគំរាមប្តូររបបផ្តួលរំលំរាជរដ្ឋាភិបាល និងបណ្តេញព្រះមហាក្សត្រចេញពីរាជបល្ល័ង្កនោះដែល »។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកបក្សភ្លើងទៀនចាកចេញពីបក្សទៅកាន់បក្សដទៃព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ ។ ប្រទេសកម្ពុជាកំពុងតាមដំណើរការលទ្ធិ ប្រជាធិបតេយ្យប៉ុន្តែបែរជាបុគ្គលក្បត់ជាតិរូបនេះមកជំរុញឱ្យផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រដាប់អាវុធទៅវិញ ដូច្នេះរឿងនេះមិនអាចទទួលយកបាននោះទេត្រូវតែចកម្ចាត់នូវន យោបាយជ្រុលនិយម មនោគមន៍វិជ្ជានៃជនក្បត់ជាតិ ៣ជំនាន់នេះតែម្តង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំក៏សូមបញ្ជាក់អ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំក្តី ជាជំទប់ក្តី ជាសមាជិកអាចចាកចេញមកដើម្បីនឹងនិយាយផ្ទាល់ខ្លួន (ឆ្លើយតបចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៊ី) ព្រោះធ្វើការជាមួយគណបក្សប្រជាជន ព្រោះកន្លែងខ្លះមាន ៧ កៅអី ហើយគណបក្សប្រជាជនមាន ៦ កៅអីគណបក្សភ្លើងទៀនមាន១ កៅអី ,ឥឡូវបើ ៦ នាក់ការពារព្រះមហាក្សត្រ ម្នាក់ឯងអត់ការពារព្រះមហាក្សត្រតើត្រូវធ្វើម៉េច ? ហើយខ្ញុំធានាថាគ្មានមានការដោះដូរណាមួយ អាចធ្វើទៅរួចទេ បើរដ្ឋមន្ត្រីមហាផ្ទៃ ស ខេង មិនព្រមដោះដូរព្រោះនេះគឺជាសិទ្ធិដើម្បីការពារព្រះមហាក្សត្រ »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀនសូមកុំបារម្ភរឿងគេដេញចេញពីតំណែងចំពោះការនិយាយថ្កោលទោសទណ្ឌិតសម រង្ស៊ីដែលបានប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប។សូមសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀនត្រូវស្វែង យល់ឱ្យច្បាស់ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើព្រះចេស្តាព្រះមហាក្សត្រ ម្តងហើយម្តងទៀត ហើយការចេញមុខមកថ្កោលទោសជនក្បត់ជាតិរូបនេះវាគឺជាសិទ្ធិ ការពារព្រះមហាក្សត្រពីសំណាក់ប្រពលរដ្ឋខ្មែរគ្រប់រូប ។ អញ្ចឹងទេបញ្ហាដោះដូរបានមិនមែនគ្រាន់តែអ្នកឯងដេញចេញពីបក្សទេគឺបញ្ហាស្ថិតនៅត្រង់ថាសម្តេចក្រឡាហោម ស ខេង ចុះហត្ថលេខាឱ្យដូរឬអត់ បើទោះបី គ.ជ.ប សម្រេចយ៉ាងម៉េចក៏ប៉ុន្តែក៏សូមបញ្ជាក់រឿងនេះវាទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រ ជេរព្រះមហាក្សត្រ ចោទព្រះមហាក្សត្រ ដូច្នេះសមាជិក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀនអាចចាកចេញរក្សាតួនាទីនៅក្នុងនោះដោយរដ្ឋមន្ត្រីមហាផ្ទៃមិនចុះហត្ថលេខាឱ្យធ្វើការផ្លាស់ប្តូរ។

ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅសមាជិកសមាជិកាក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនថាប្រសិនករណីខ្លួនត្រូវបានបណ្តេញចេញគណបក្សជុំវិញការ ចេញមុខមកថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះមហាក្សត្រ នោះសូមបញ្ជាក់ទៅវិញថាការបណ្តេញចេញនេះគឺខុសព្រោះអ្វីដែលខ្លួនបាន និយាយគឺរឿងការពិត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា៖ «ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្សនឹងមិនតបតទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើការតបត បណ្តាគណបក្សនយោបាយនានាៗរាប់ទាំងគណបក្សភ្លើងទៀនផងដែរ ត្រូវតែធ្វើការតបតដើម្បីការពារព្រះមហាក្សត្ររបស់យើង យើងមិនអាចនៅស្ងៀមបានទេលើរឿងនេះហើយ រឿងនេះវានឹងក្លាយជាសំណុំរឿងដ៏ស៊ាំញាំហើយមានលទ្ធភាពដែលបក្សខ្លះអាចរលាយក៏អាចថាបានប្រសិនបើគេធ្វើសកម្មភាពស្របតាមសកម្មភាពរបស់ជនក្បត់»។

សម្តេចតេជោបានបន្តថា«ដំណើរការលទ្ធិប្រជាធិបតេយ្យមិនអាចឱ្យអ្នកឯងប្រមាថលើព្រះមហាក្សត្របាននោះទេហើយក៏មិនអាចឱ្យអ្នកឯងគំរាមប្តូររបបផ្តួលរំលំរាជរដ្ឋាភិបាល និងបណ្តេញព្រះមហាក្សត្រចេញពីរាជបល្ល័ង្កនោះដែល »។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកបក្សភ្លើងទៀនចាកចេញពីបក្សទៅកាន់បក្សដទៃព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ ។ ប្រទេសកម្ពុជាកំពុងតាមដំណើរការលទ្ធិ ប្រជាធិបតេយ្យប៉ុន្តែបែរជាបុគ្គលក្បត់ជាតិរូបនេះមកជំរុញឱ្យផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រដាប់អាវុធទៅវិញ ដូច្នេះរឿងនេះមិនអាចទទួលយកបាននោះទេត្រូវតែចកម្ចាត់នូវន យោបាយជ្រុលនិយម មនោគមន៍វិជ្ជានៃជនក្បត់ជាតិ ៣ជំនាន់នេះតែម្តង ៕