​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្មេងស្រី​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​បាន​ជាសះស្បើយ​ឡើងវិញ​យ៉ាង​អព្ភូតហេតុ​បន្ទាប់​ពី​ដែក​សរសៃ​មួយ​បាន​ទម្លុះ​ថ្គាម​ធ្លាយ​ចេញ​តាម​មាត់​របស់​នាង​បន្ទាប់ពី​នាង​​ជំពប់ជើង​លើ​ដែក​ក្នុង​ការដ្ឋាន​សំណង់​មួយ​។​

​ក្មេងស្រី​ឈ្មោះ តា​លី​បា (Taliba) ដែល​រស់​នៅក្នុង​ស្រុក​ខេ​រី រដ្ឋ​អ៊ុត​ថា​ប្រា​ដេស (Uttar Pradesh) ក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​កាត់​យក​ដែក​ចេញ​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​គ្រូពេទ្យ​វះកាត់​យក​ដែក​ចេញ​ក្នុងអំឡុង​ការវះកាត់​រយៈពេល ៣៥ នាទី​។​

​ក្រុម​គ្រូពេទ្យ​បាន​និយាយថា ដែក​នេះ​ជុង​ខុស​សរសៃប្រសាទ​និង​សរសៃឈាម​សំខាន់ៗ​ទៅកាន់​ខួរក្បាល ហើយ​ក្មេង​ស្រី​តូច​នេះ​អាច​និយាយបាន​វិញ​ក្នុង​រយៈពេល​ប្រាំបី​ម៉ោង​។​

​វេជ្ជបណ្ឌិត រាជ​កុមា កូ​លី (Rajkumar Koli) ដែល​ដឹកនាំ​ការវះកាត់ បាន​និយាយថា “​វា​ជា​ករណី​ដ៏​សោកសៅ​បំផុត​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅក្នុង​ជីវិត​អាជីព​របស់​ខ្ញុំ​”​។​

​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ដោយសារ​តែ​ចរិត​គ្រោះថ្នាក់​នៃ​ឧបទ្ទវហេតុ​បែបនេះ លោក​បាន​ប្រាប់​ក្រុមគ្រួសារ​ឱ្យ​បើក​ឡាន​ដឹក​នាង​ទៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​មួយ​នៅ​ចម្ងាយ​ប្រហែល ១៤០ គីឡូម៉ែត្រ ប៉ុន្តែ​ពួកគេ​មិន​ស្ថិតក្នុង​ស្ថានភាព​ដែល​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ជាហេតុ​ទុកឱ្យ​គាត់​ទទួល​ភារកិច្ច​វះកាត់​។​

​ពេល​នេះ​កុមារី​តា​លី​បា​កំពុង​ជាសះស្បើយ​នៅផ្ទះ អាច​និយាយ និង​ញ៉ាំ​បាន ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​ជាសះស្បើយ​ពេញលេញ​។ ក្មេងស្រី​អាយុ​ប្រាំបី​ឆ្នាំ​ដែល​រស់​នៅក្នុង​ភូមិ​ប៊ូ​ឡាន​ពួ (Bhulanpur) កំពុង​លេង​នៅ​ខាងក្រៅ នៅពេល​នាង​ដួល​ជុង​ដែក​សរសៃ​។​វា​បាន​ទម្លុះ​ថ្គាម​ក្រោម​របស់​នាង​ធ្លាយ​ចេញ​តាម​មាត់ ខណៈ​កុមារ​ដទៃ​ទៀត​បាន​ប្រញាប់​ទៅប្រាប់​គ្រួសារ​នាង​។​

​ពួកគេ​បាន​កាត់​ដែក​សរសៃ​ចេញ​មួយផ្នែក ហើយ​ប្រញាប់​នាំ​នាង​ទៅ​មន្ទីរពេទ្យ​នៅ​ចម្ងាយ ១៥ គីឡូម៉ែត្រ​ក្នុង​ទីប្រជុំជន​ម៉ូ​ទី​ពួ (Motipur) នៅ​ម៉ោង​ប្រហែល ៦ ល្ងាច ថ្ងៃទី ៤ តុលា​៕

ពេល​នេះ​កុមារី​តា​លី​បា​កំពុង​ជាសះស្បើយ​នៅផ្ទះ អាច​និយាយ និង​ញ៉ាំ​បាន​