ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងដោយមានការអញ្ជើញចូលរួមពី គណៈអភិបាល គណៈនាយក លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យរចនាសម្ព័ន្ធខណ្ឌ និងលោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងមេប៉ុស្តិ៍ សង្កាត់ទាំង៧។

កិច្ចប្រជុំខាងលើនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖១- ពង្រឹងការងារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
២- ការពង្រឹងទប់ស្កាត់ និងបង្កា្របល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការជួញដូរមនុស្សគ្រប់ទម្រង់។
៣- ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២។
៤- ពិនិត្យលើសំណើសុំវាយតម្លៃការដាក់មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ក្នុងការផ្តល់សេវាគំរូ។
៥- ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ការបែងចែកតួនាទី ភារកិច្ចរបស់គណៈអភិបាលខណ្ឌប្ញស្សីកែវ។៦- បញ្ហាផ្សេងៗ ៕ P/ N