ដោយៈសុផល / ភ្នំពេញ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:០០ នាទី គណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ប្រភពពីស្ថាប័នព្រឹទ្ធសភា បានឱ្យដឹងថាៈ តាមរយៈដំណើរទស្សនកិច្ច ជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ ដល់ការពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ឲ្យកាន់តែមានការរីកចម្រើន ជាងទៀត ដើម្បីជាគុណ ប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេស​យើងទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕ V / N