ដោយៈ​មុនីរ័ត្ន/ភ្នំពេញៈ​ លោកញឹក ប៊ុនឆៃ បានទៅចុះឈ្មោះប្ដូរការិយាល័យបោះឆ្នោត ពីខេត្តបន្ទាយមានជ័យ មកចុះឈ្មោះបោះឆ្នោតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រធានគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោតទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ដូច្នេះ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់របស់បងប្អូន ឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិជ្រើសរើសមេដឹកនាំតាមបំណងប្រាថ្នារបស់បងប្អូន។

លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋឆ្លៀតពេលវេលាទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនាអនាគតរបស់យើង៕