ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ៖បន្ទាប់ផ្ទុះរឿងមិនសូវល្អផ្ទួនៗទាក់ទងករណីចាប់ម៉ូតូរថយន្តប្រជាពលរដ្ឋផាកពិន័យទាំងមិនបានប្រព្រឹត្តខុសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ សម្រេច ផ្លាស់ប្តូរតួនាទីនិងផ្ទេរភារកិច្ចមន្ត្រីមួយចំនួនក្នុងនោះមានដូចជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាដើម។នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ខែតុលាឆ្នាំ២០២២។

មន្ត្រីនគរបាលដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិរួមមាន ៖

១.លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ពីស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញជាអនុប្រធាននាយកដ្ឋានអង្គរក្ស ។
២.លោកវរសេនីយ៍ឯក កែវ ធា ពីនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញជាអនុប្រធានអង្គភាពតម្រួតបទបញ្ជា ។

ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគបោលរាជធានីភ្នំពេញ ដូចមានឈ្មោះខាងក្រោម៖
១.លោកវរសេនីយ៍ឯក សែម រតនា ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាស្នងការរងទទួល
ផែនការងារនគរបាលសណ្តាប់ធ្នាប់ ។
២. លោកវរសេនីយ៍ទោ ដេ ម៉ៅ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជានាយ
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
៣.លោកវរសេនីយ៍ទោ ហាក់ លី ពីនាយរងការិយាល័យជានាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
៤.លោកវរសេនីយ៍ត្រី លឹម មុន្នីរ៉ា នាយផ្នែកបទមជ្ឈិម២នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
៥.លោកអនុសេនីយ៍ឯក តាត សម្បត្តិ ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
៦. លោកអនុសេនីយ៍ឯក ស្រី ទិត្យកក្កដា ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
៧.លោកអនុសេនីយ៍ឯក លឿង សំណាង ជាអធិការរងនៃអធិការដ្ឋាននគរបាលកំបូល។
៨.លោកអនុសេនីយ៍ឯក ប្រាក់ សុផាត ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
៩.លោកអនុសេនីយ៍ឯក ផង់ ពន្លឹង ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ។
១០. លោកអនុសេនីយ៍ទោ ញៀប សុគន្ធ ជានាយរងការិយាល័យអប់រំផ្សព្វផ្សាយ៕សរន