​ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត។​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​បើទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​នាំ​ពិបាក​រែកពន់​ផងដែរ​។​ការប្រកប​ការងារ​ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

 

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​អាច​សម្រុក​ពេញ​ទៅបាន​ហើយពី​ព្រោះថា​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជា​កក់ក្តៅ​។​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​ធ្វើ្វ​អ្វីមួយ​គឺំ​ម៉ោង ១១,០០-១២,៥៩​វិនាទី​ថ្ងៃ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​កំពុងមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​លោកអ្នក​ត្រូវ​ពុះពារ​ផល​លំបាក​ច្រើន​បន្តិច​ទើប​អាច​ឆ្លង​ចូលដល់​ពេលវេលា​គ្រាន់​សុខ​ស្រួលខ្លួន​នៅ​គ្រា​ខាងមុខ​នោះ​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការងារ ឬ ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព និង​បញ្ហា​ទំនាស់​ទាស់ទែង​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ទេ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​លោក​អ្នកមាន​បញ្ហា​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ចម្រើន​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​គឺ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​ស្ថានភាព​តានតឹង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​រឿ​រាវ​មិនល្អ​ណាមួយ​រត់​ចូល​ដោយ​មិនដឹង​ខ្លួន​។​សម្រាប់​កិច្ចការងារ​របស់លោក​អ្នក​គឺ​ទៅមុខ​យឺត និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​កុំ​សូវ​រំពឹង​ពេក​ពីព្រោះថា​ច្រើន​ខកបំណង និង​ជួប​បញ្ហា​ត្រូវ​ឈឺក្បាល​ថែមទៀត ។​ទាំង​ស្ត្រី​បុរស​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​បន្តិច​ព្រោះថា​មាន​ក្រុមមនុស្ស​ចាំតែ​ចាប់កំហុស ហើយ​បើ​ឃើញ​លោក​អ្នកមាន​បញ្ហា​ផង​គេ​ចាំតែ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​ពុំខាន​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន ក្នុងនេះ​បើ​មានការ​ស្នើសុំ​អ្វីមួយ​ច្រើន​ត្រូវគេ​បដិសេធ និង​ការគ្រប់គ្រង​អ្វីមួយ​គឺ​គេ​តែង​គេ​រិះគន់​នាំ​ឈឺក្បាល​។​ការប្រកប​ការងា​រវិ​ញ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​បន្តិច តែ​ក៏​នៅមាន​ភាព​ផ្អែមល្ហែម​ដដែល​ទេ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ​កើតមាន​ភាព​សុខដុម និង កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ ។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​នោះ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោច​កេ​រិ៍្ត​ឈ្មោះ​ឥតអំពើ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​រឿង​រាវ​មួយចំនួន​បាន​រត់​ចូល ហើយ​បើ​លោកអ្នក​ចង់​ចៀស​ក៏​ពិបាក​ដែរ ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ទៅណា​មក​ណា​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើលមុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​
​សម្ព័ន្ធ​ស្វាមីភរិយា​ឬ​សូម្បីតែ​ក​ម្លោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូល​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ឆ្លង​ចូល​ខែវិច្ឆិការ​ខាង​មុ​នេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ឡើង​ខ្ពស់ ធ្វើឱ្យ​ដំណើរ​ជីវិត​រលូន​ប្រសើរ​ឡើងវិញ​។​ក្នុងថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​
​សម្ព័ន្ធ​ស្នេហា កំលោះ​ក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តី​មានការ​ប្រឆាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕