​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ វ៉ាក់សាំង​កូវី​ដ​១៩​មិន​ត្រូវការ​ម្ជុល​និង​អត់​ឈឺ គឺ​វ៉ាក់សាំង​ស្រូប​តាម​មាត់ កំពុង​ត្រូវបាន​ដាក់​អោយ​ប្រើ​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ចាប់តាំងពី​ថ្ងៃ​ពុធ​ទី​២៦​តុលា​ហើយ​​អ្នក​ដែល​ទុកចិត្ត​និង​ចង់បាន​បទពិសោធន៍​បាន​នាំគ្នា​មក​ទទួល​វា​។​

​អ្នកក្រុង​សៀង​ហៃ​មក​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ប្រភេទ​ថ្មី​កាលពី​ថ្ងៃ​ពុធ​

​ម៉ា ហាយ​តាវ​( Ma Haitao)​ដែល​បាន​ទទួល​វ៉ាក់សាំង​ប្រភេទ​នេះ​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា «​អត់​ឈឺ​សោះ​និង​ងាយស្រួល​។​វា​ហាក់​រាង​ផ្អែមៗ​បន្តិច​»​។​

​វ៉ាក់សាំង​មួយ​ដូសនេះ​ត្រូវ​ស្រូប​ចូលចេញ​ពី​កូនដប​ឬកំប៉ុងមួយដែល​ផ្ទុក​ចំហាយ​វ៉ាក់សាំង​។​អ្នកទទួល​វា​ត្រូវ​ស្រូប​ចូល​តាម​បំពង់ក ទប់​ដង្ហើម​ប្រមាណ​៥​វិនាទី និង​ស្រូវ​វា​ចូល​យឺតៗ​។​

​អាជ្ញាធរ​សុខាភិបាល​ក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​អង្គារ​បានប្រកាសថា ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​ស្រូប​តាម​មាត់​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​CanSino Biologics​ដែល​ពីមុន​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​ប្រភេទ​​ចាក់ ដើម្បី​ជា​ដូស​ជំរុញ​សំរាប់​មនុស្ស​មាន​អាយុ​១៨​ឆ្នាំ​ឡើង​។​

​វា​ជា​ការប្រើ​វ៉ាក់សាំង​បែប​ស្រូប​ចូល​នេះ​លើក​ដំបូង​នៅ​ចិន ក្រោយពី​ត្រូវ​បាន​រដ្ឋបាល​ឳ​សថ​ចិន​បាន​អនុម័ត​អោយប្រើ​វា​កាលពី​ខែ​កញ្ញា​ក្រោយ​ការសាកល្បង​ក្នុង​កន្លែង​ពិសោធន៍​បង្ហាញថា វ៉ាក់សាំង​ហឺត​​ប្រឆាំង​កូវី​ដ​១៩​របស់​ចិន​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​។​

​ដឹកនាំ​ដោយ​លោកស្រី​ចេន វ៉េ​(Chen Wei)​និង​ក្រុម​សិក្សា​ស្រាវជ្រាវ​មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​យោធា​ចិន​ចាប់តាំងពី​ឆ្នាំ​២០២០ វ៉ាក់សាំង​ស្រូប​តាម​មាត់​នេះ​មាន​ប្រសិទ្ធភាព​ស្រដៀង​គ្នា​នឹង​វ៉ាក់សាំង​​ចាក់​ដែរ​។​វ៉ាកសាំង​ថ្មី​នេះ​ក៏​អាច​ធ្វើអោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ទល់​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីៗ​កាន់តែ​ប្រសើរ​៕