ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ២៧ ខែតុលានេះឲ្យ ដឹងថា ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានា ធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបែបនេះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ២៧ ខែតុលាថា៖«បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទី មួយត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៦ខែតុលាម្សិលមិញ។ មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេចនិងចុះហត្ថលេខានៅរង់ចាំ។ការងារទាក់ទង នឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំ G20និងការចូលរួមប្រជុំ APECត្រូវបានដោះស្រាយមួយភាគធំ។ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ» ៕